ភ្នំពេញ:សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវសហការជាមួយប៉ុស្តិ៍បានចុះបង្រា្កបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន២កញ្ចប់ កាលពីម៉ោង០២ និង៣០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្រុមទី១២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
ការចុះឃាត់ខ្លួននេះដោយទទួលបានបទបញ្ជាពីលោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ ដឹកនាំលោក ផល មេសា អធិការរងទទួលផែនព្រហ្មទណ្ឌសហការជាមួយផ្នែកជំនាញប៉ុស្តិ៍រដ្ឋបាលជាលិទ្ធផលកំលាំងយេីងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
១.ឈ្មោះគីម ធីម៉ូថេ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ មានទីលំនៅផ្ទះជួល ភូមិ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
២. ឈ្មោះជា ចាន់ដារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះលេខ៤០១ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ ។
សំភារៈដកហូតមាន :ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ