អូរទឹកវេទជាតំបន់អេកូទេសចរណ៍ ស្ថិតនៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង ៖ អូរទឹកវេទ ! ស្ថិតក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង សូមស្វាគមន៍ ! តាមពិតកម្ពុជាសំបូរតំបន់ទេសចរណ៍ធម្មជាតិ ស្រស់ស្អាត ជាទីគាប់ចិត្តបំផុត។

រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា ៖ អូរទឹកវេទ ជាទឹកធ្លាក់ធម្មជាតិស្ថិតក្នុតំបន់ជីផាត ដើម្បីទៅកាន់ទីនោះ លោកអ្នកត្រូវធ្វើដំណើរឆ្លងកាន់សហគមន៍អេកូទេសចរណ៍ជីផាត ដែលមានចម្ងាយប្រហែល ១២៥គ.ម ពីក្រុងខេមរភូមិន្ទ និងប្រហែល ២១០គ.ម ពីរាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ និង៤៨ (ផ្លូវគ្រួសក្រហម ១៧គ.ម) ។ 

សូមជម្រាបជូនថា ៖ តួនាទីវិស័យទេសចរណ៍ក្នុងកំណើនសេដ្ឋកិច្ចជាតិ ! 

បច្ចុប្បន្នវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា កំពុងរីកចម្រើនទៅមុខគួរឱ្យកត់សម្គាល់។ ក្នុងនោះយើងឃើញមានភ្ញៀវទេសចរបរទេសចូលមកទស្សនាប្រទេសកម្ពុជាជាបន្ដបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ស្របពេលដែលមានកំណើនភ្ញៀវទេសចរ ប្រជាពលរដ្ឋក៏ទទួលបានផលប្រយោជន៍ច្រើន ព្រោះវិស័យទេសចរណ៍អាចជួយលើកកម្ពស់ជីវភាពគ្រួសាររបស់គាត់ឱ្យល្អប្រសើរជាងមុន។ ទន្ទឹមនឹងនេះ ក៏ជួយច្រើនដល់សេដ្ឋកិច្ចជាតិផងដែរ។ តើវិស័យទេសចរណ៍រួមចំណែកយ៉ាងណាខ្លះក្នុងការលើកកម្ពស់ជីវភាពប្រជាជន និងលើកកម្ពស់សេដ្ឋកិច្ចជាតិ?

ផលប្រយោជន៍បានមកពីវិស័យទេសចរណ៍មានពីរប្រភេទដូចជា៖ 1. ផលប្រយោជន៍នៃទេសចណ៍អន្ដរជាតិ • បង្កើតចំណូល និងការផ្លាស់ប្ដូរជាមួយបរទេស • បង្កើតអាជីពដោយផ្ទាល់ជាមួយក្រុមហ៊ុនទេសចរណ៍ និងដោយប្រយោលក្នុងបណ្ដាផ្នែក ក្រុមហ៊ុនផ្គត់ផ្គង់សេវា • វិភាគទានដល់ចំណូលរដ្ឋ • ជួយទទួលខុសត្រូវលើហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើប្រាស់ដោយគមនាគមនទាំងមូល • ជំរុញការពង្រឹកមែកធាង សេដ្ឋកិច្ចផ្សេងៗទៀត ដូចជាវិស័យកសិកម្ម សិប្បកម្ម ជលផល… ។ល។ • ជួយរក្សាប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជាតិ • ធ្វើឱ្យល្អប្រសើរនូវកម្រិតជីវភាពរស់នៅរបស់សង្គម • ពង្រីកអត្ថន័យ នៃមោទកភាពលើកេរ្ដិ៍ដំណែលជាវប្បធម៌របស់ជាតិ • ជួយអភិវឌ្ឍ និងរក្សានូវបណ្ដាវប្បធម៌ទាំងឡាយរបស់ជាតិ • ជួយបង្ហាញ និងទទួលខុសត្រូវអភិរក្សតំបន់ធម្មជាតិរបស់ជាតិ • ជួយបង្ហាញ និងទទួលខុសត្រូវអភិរក្សលើតំបន់បុរាណវិទ្យា ប្រវត្តិសាស្រ្ដ តំបន់ធម្មជាតិ និងប្រវត្តិសត្វព្រៃ • ផ្ដល់នូវឱកាសសម្រាប់ការផ្លាស់ប្ដូរវវប្បធម៌អន្ដរជាតិ • ជួយបង្កើនគុណភាពបរិស្ថាននៃតំបន់នោះ • ជួយបង្កើតការយល់ដឹងអំពីបរិស្ថានក្នុងស្រុក • ប្រជាជនមានចំណូលលើការលក់ចំណីអាហារ ផ្ទះសំណាក់ សេវាដឹកជញ្ជូន សេវានាំផ្លូវ…។

2. ផលប្រយោជន៍នៃទេសចរណ៍ក្នុងស្រុក • ផ្ដល់នូវសម្បទាលើកទឹកចិត្ត ការអប់រំ និងការលំហែកម្សាន្ដ ព្រមទាំងបណ្ដាសកម្មភាព យុវវ័យ និងបុគ្គលិកដែលចូលនិវត្តន៍ • ផ្តល់ប្រាក់ចំណូលចូលលរដ្ឋ • អភិវឌ្ឍលើការយល់ដឹង និងការស្វែងយល់អំពីវប្បធម៌ជាតិ និងកេរ្តិ៍ដំណែលបរិស្ថាន ព្រមទាំងពង្រឹងអត្ថន័យ លើអត្តសញ្ញាណជាតិ • ជួយអភិវឌ្ឍលើការយល់ដឹង និងគោរពវប្បធម៌តំបន់ផ្សេងៗគ្នា • ធ្វើការបែងចែកចំណូលបន្ដពីក្រុងទៅតំបន់ជនបទ និងបែងចែកបន្ថែមទៅតំបន់ដាច់ស្រយាល • កាត់បន្ថយការធ្វើដំណើរកម្សាន្តក្រៅប្រទេស។

ឆ្លងតាមការរៀបរាប់ខាងលើ យើងពិតជាយល់ច្បាស់ថាវិស័យទេសចរណ៍មានសារៈសំខាន់ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចជាតិមួយចំណែកធំ ប៉ុន្តែប្រសិនបើប្រទេសយើងមិនមានសុវត្ថិភាព សន្តិភាព គមនាគមន៍ល្អ ថ្លៃសេវាផ្សេងៗទៀតមិនមានស្តង់ដា ក៏គ្មានភ្ញៀវទេសចរមកកម្សាន្តដែរ។ ដូចនេះ ក្នុងនាមយើងជាពលរដ្ឋមួយរូបក្នុងសង្គមយើងក៏អាចជួយមួយចំណែកក្នុងការផ្សព្វផ្សាយពីតំបន់ ទេសចរណ៍របស់ប្រទេសយើងទៅកាន់ពិភពលោកឱ្យបានដឹង និងស្គាល់ផងដែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print