ប្រទេសចិនដាក់សំណើជូន អង្គការពាណិជ្ជកម្មពិភពលោកដើម្បី បង្កើតក្រុមអ្នកជំនាញ ជុំវិញ ករណី ដែល តួកគី រឹត បន្តឹង ចំពោះការ នាំចូល រថយន្តអគ្គិសនីនិងរថយន្តផ្សេងទៀតដែល ផលិត ដោយ ប្រទេសចិន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានថ្លែង កាលពីថ្ងៃទី ១៧ ខែ មករា ថា ចាប់តាំងពី ឆ្នាំ ២០២៣ មក ប្រទេសតួកគី បានចាត់វិធានការរឹតបន្តឹង ម្តងហើយម្តងទៀតចំពោះ ការ នាំចូល រថ យន្តអគ្គិសនីនិងរថ យន្តផ្សេងទៀតដែល ផលិត ដោយ ប្រទេស ចិន ដូចជាការដំឡើង ពន្ធគយ និងការ កំណត់ឱ្យ មាន អាជ្ញាប័ណ្ណនាំចូលជាដើម ដែល ល្មើសនឹង ច្បាប់នៃ អង្គការ ពាណិជ្ជកម្មពិភពលោក និងបំផ្លាញ ដល់ ទំនាក់ទំនង សេដ្ឋកិច្ចនិង ពាណិជ្ជកម្ម ចិន-តួកគី ។ នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៤ ប្រទេសចិនបានដាក់ បណ្តឹង អំពី វិធានការពាក់ព័ន្ធរបស់តួកគី ទៅកាន់យន្តការដោះស្រាយ វិវាទរបស់ WTO ។

គេហទំព័រ «CCFR China state-controlled media » បន្ទាប់ពី ការពិគ្រោះពិភាក្សា ជាមួយ តួកគីត្រូវ បរាជ័យ ប្រទេសចិនបានដាក់ សំណើជូន អង្គការ ពាណិជ្ជកម្មពិភពលោក ដើម្បី បង្កើតក្រុមអ្នកជំនាញ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ ។ នៅជំហានបន្ទាប់ ប្រទេសចិននឹងជំរុញ នីតិវិធីសម្រាប់ដោះស្រាយវិវាទតាម ច្បាប់ នៃ អង្គការ ពាណិជ្ជកម្មពិភពលោក ដើម្បី គាំ ពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ ឧស្សាហកម្មនៃ ប្រទេសចិន នោះ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print