រឿងមិនគួរកើត និយាយចំអក រឿងផិតក្បត់ ប្តីជ្រុលដៃ វាយប្រពន្ធ បាត់បង់ជីវិត !!

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ពេលរៀបចូលដេក ប្រពន្ធបាននិយាយប្រាប់ប្តីថា បើឯងមានស្រី  ខ្ញុំក៏មានប្រុសដែរ .. ធ្វើឱ្យប្តីខឹង កើតជាចំហេះរឿងហិង្សា ឈានដល់បានវាយប្រពន្ធ ២ដៃ ចំកញ្ចឹងក សន្លប់ស្តូកស្តឹង  ពេលដឹកយកទៅសង្គ្រោះ ពេទ្យប្រាប់ថា ! «ស្លាប់បាត់ហើយ » ..  ។

សូមបញ្ជាក់ថា ៖ ករណីនេះកើតឡើង កាលពីវេលាម៉ោង ១១:២០ នាទី យប់ថ្ងៃទី១៤ មករា ២០២៥ នៅភូមិខ្សាច់ល្អិត ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឱ្យដឹងថា ៖ ស្រ្តីរងគ្រោះ ជាប្រពន្ធមានឈ្មោះ បឿ លឿម អាយុ ៣៥ឆ្នាំ ចំណែកជនដៃដល់ជាប្តី មានឈ្មោះ សាំង ស៊ុន អាយុ ៣៦ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុខាងលើ។ 

បើតាមឱ្យដឹងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ពេលរៀបចំ ធ្វើបុណ្យសពប្រពន្ធ ប៉ូលិសបាន ឃាត់ខ្លួនបុរសជាប្តី ជាឃាតក ដើម្បីផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print