មុននេះបន្តិចៈ​ នគរបាលខណ្ឌដូនពេញ​​បញ្ជូន​សកម្មជន​បឹង​កក់ឈ្មោះ​ ទេព​ វណ្ណនី​ និង​ ឈ្មោះ​ ប៊ូ​ សោភា​ មក​អយ្យការ​អម​សាលា​ដំបូង​រាជធានី​​ហើយ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៧ និង១០នាទីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលខណ្ឌដូនពេញបានបញ្ជូនសកម្មជនបឹងកក់ ឈ្មោះ ទេព វណ្ណនី និង ឈ្មោះ ប៊ូ សោភា មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីសាកសួរករណីយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ឬ Black Monday បន្ទាប់ពីសាលារាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងដល់គណបក្សសង្រ្គោះជាតិបញ្ឈប់ដឹកនាំអោយមានការស្លៀកពាក់បែបនេះធ្វើបដិវត្តន៍ប្រឆាំងនិងរដ្ឋាភិបាលស្របច្បាប់។

គួររំលឹកថា នៅឯស្នាក់ការគណបក្សសង្រ្គោះជាតិកាលពីព្រឹកថ្ងៃច័ន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅក៏តំណាងនឹងអ្នកគាំទ្រស្លៀកពាក់ខ្មៅគ្រប់គ្នា ក្នុងចេតនាប្រឆាំងនិងការហាមឃាត់របស់សាលារាជធានីភ្នំពេញ៕

image

ដោយ៖ ចេស្តា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print