ខេត្តកំពង់ស្ពឺ៖ លោកអនុសេនីយ៍ទោ ហ៊ីង ធី ដែលគេស្គាល់ថាជាមន្ត្រីកងរាជអាវុធហត្ថស្រុកថ្ពងបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលបំពេញការងាររួចរាល់ហើយជិះម៉ូតូត្រឡប់ទៅបន្ទាយវិញ ជាអកុសល្យជួបគ្រោះថ្នាក់បុកសត្វគោមួយក្បាលដែលឆ្លងផ្លូវ។
ហេតុការណ៍មន្ត្រីអាវុធហត្ថជិះម៉ូតូបុកសត្វគោបណ្តាលឱ្យស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីរំលងអាធ្រាត្រ
ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅលេីផ្លូវក្រាលកៅស៊ូ ១KS១ ត្រង់ចំណុច ភូមិរំចេក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
មន្ត្រីសមត្ថកិច្ចបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញមាន
ម៉ូតូ១គ្រឿងម៉ាកហុងសេ១២៥ [ដាឌ្រីម] ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BH-9247 ដែលបេីកបរដោយ ឈ្មោះ ហ៊ីង ធី ភេទប្រុស អាយុ៤៧ឆ្នាំ ជាមន្ត្រីជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង រស់នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ(របួសធន់អត់ពាក់មួកសុវត្ថិភាពបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង)។ មន្ត្រីសមត្ថកិច្ចបានបន្តទៀតថា ជនរងគ្រោះជាមន្ត្រីអាវុធហត្ថបាន បេីកបរម៉ូតូពីទិសខាងកើតទៅទិសខាងលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលេីបានបុកសត្វគោដែលឆ្លងផ្លូវចំពេញទំហឹងបណ្តាលឲ្យមន្ត្រីអាវុធហត្ថរូបនោះ បោកក្បាលទៅនិងផ្លូវ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង សត្វគោរត់បាត់។
ក្រោយកើតហេតុមន្ត្រីជំនាញបានចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុ សពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះវត្ថុតាងម៉ូតូរបស់ជនរងគ្រោះ សាច់ញាតិយកទៅរក្សាទុក ធ្វើជាមធ្យោបាយធ្វើដំណើរ៕