មន្ត្រីកងរាជអាវុធហត្ថស្រុកថ្ពងម្នាក់ជិះម៉ូតូបុកសត្វគោឆ្លងផ្លូវបណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លោកអនុសេនីយ៍ទោ ហ៊ីង ធី ដែលគេស្គាល់ថាជាមន្ត្រីកងរាជអាវុធហត្ថស្រុកថ្ពងបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលបំពេញការងាររួចរាល់ហើយជិះម៉ូតូត្រឡប់ទៅបន្ទាយវិញ ជាអកុសល្យជួបគ្រោះថ្នាក់បុកសត្វគោមួយក្បាលដែលឆ្លងផ្លូវ។

ហេតុការណ៍មន្ត្រីអាវុធហត្ថជិះម៉ូតូបុកសត្វគោបណ្តាលឱ្យស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីរំលងអាធ្រាត្រ
ថ្ងៃទី២០ ខែ​មករា​ ឆ្នាំ​២០២៥​ នៅលេីផ្លូវក្រាលកៅស៊ូ ១KS១ ត្រង់ចំណុច​ ភូមិ​រំចេក ឃុំ​យាអង្គ ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ​ ។

មន្ត្រីសមត្ថកិច្ចបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញមាន
​ម៉ូតូ​១គ្រឿង​ម៉ាកហុងសេ១២៥ [ដាឌ្រីម​] ស៊េរីឆ្នាំ​២០១២ ពណ៌​ខ្មៅ​ ពាក់ផ្លាក​លេខ​ ភ្នំពេញ 1BH-9247 ដែលបេីក​បរដោយ​ ឈ្មោះ​ ហ៊ីង ធី ភេទប្រុស​ អាយុ៤៧ឆ្នាំ ជាមន្ត្រីជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង រស់នៅភូមិ​ត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ​ខេត្តកំពង់ស្ពឺ​(របួស​ធន់អត់ពាក់មួក​សុវត្ថិភាព​បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង)។ មន្ត្រីសមត្ថកិច្ចបានបន្តទៀតថា ជនរងគ្រោះជាមន្ត្រីអាវុធហត្ថបាន បេីកបរម៉ូតូពីទិសខាងកើតទៅទិសខាងលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលេី​បានបុកសត្វគោដែលឆ្លងផ្លូវចំពេញទំហឹងបណ្តាលឲ្យមន្ត្រីអាវុធហត្ថរូបនោះ បោកក្បាលទៅនិងផ្លូវ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង សត្វគោរត់បាត់។

ក្រោយកើតហេតុមន្ត្រីជំនាញបានចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុ សពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

...

ចំពោះ​វត្ថុ​តាងម៉ូតូរបស់ជនរងគ្រោះ សាច់ញាតិយកទៅរក្សាទុក ធ្វើជាមធ្យោបាយធ្វើដំណើរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print