ជនសង្ស័យឃាតកម្មកាលពីឆ្នាំ ២០២២ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មុខសញ្ញាជាជនជាប់ចោទម្នាក់ទៀតក្នុងករណីឃាតកម្មកាលពីឆ្នាំ ២០២២ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមអំ​ណាចដីកាតុលាការនាំយកមកអនុវត្តតាមច្បាប់។

សមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោង១៤និង​៤៧នាទីថ្ងៃទី២១ ខែ មករាឆ្នាំ២០២៥ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យអនុវត្តតាមបទ​បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុន​ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអម​សាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនី​យ៍ឯក ឈឿង គឹម សុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោក ឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ ដោយមានកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ដែលដឹកនាំដោយ​លោកវរសេនីយ៍ទោ វ៉ាន់ តារ៉ា នាយរងការិ​យាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ ជាអធិការ បានចុះប្រតិបត្តិការអនុវត្តដីកាបង្គាប់ឱ្យចាប់​ខ្លួនរបស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់​ដំបង ដែលបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទឈ្មោះ គន្ធា វីធួន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ដាក់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅចំណុចក្រុម ទី១២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២២ ។
សូមជម្រាបជូនថា កាលពីវេលា ម៉ោង៤និង០០នាទី​ទៀបភ្លឺថ្ងៃទី ៧ខែធ្នូឆ្នាំ២០២២ឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចសួនច្បារមាត់ស្ទឹងសង្កែ ត្រើយខាងលិចទល់មុខធនាគារFTB ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបងមានជនសង្ស័យមួយក្រុមបានបើករថយន្តមកដល់ចំណុចខាងលើ រួចបានយកកាំភ្លើងខ្លីបាញ់ទៅលើយុវជនមួយក្រុមដែលកំពុងអង្គុយ​លេងជួបជុំគ្នា បណ្តាលឱ្យរងរបួសធ្ងន់ស្រាលចំនួន០៣នាក់ ហេីយជនសង្ស័យបាននាំគ្នាជិះរថយន្តគេចខ្លួនបាត់​ ដែលក្នុងហេតុការណ៍នោះជនរងគ្រោះ០១នាក់ ក្នុងចំណោម០​៣​នាក់បានស្លាប់បាត់​បង់ជីវិតពេ​ល​បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហេីយចាប់ពីពេលកេីតហេតុ​សមត្ថកិច្ចបានធ្វេីការ​ស្រាវជ្រាវ​ស៊េី​បអង្កេតឃាត់ខ្លួនមុខស​ញ្ញា​ជា​បន្ត​បន្ទាប់និងបញ្ជូនទៅតុលាការដេីម្បីអនុវត្តទោសតាមផ្លូវច្បាប់។

បច្ចុប្បន្នជនជាប់ចោទខាងលេី​ កម្លាំងការិយាល័យជំនាញកំពុងធ្វើការបន្តតាមនីតិវិធី៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print