ក្នុងរយៈពេល​១៣ខែ​​កន្លងទៅ​នេះ! យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាម​អ៉ីនធេីណេត​

ចែករំលែក៖

មីយ៉ាន់ម៉ា​៖​ យោង​តាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK​ បានឱ្យដឹងថា​ ក្នុងរយៈពេល​១៣ខែ​​កន្លងទៅ​នេះ យោធាមីយ៉ាន់ម៉ាបានបណ្ដេញមនុស្សប្រហែល ៥៦០០០នាក់​ដែល​ភាគច្រើន​លើសលប់​ជាជន​ជាតិ​ចិន ទៅកាន់ប្រទេសនិង​ដែនដី​អធិបតេយ្យ​​​​ផ្សេង​​ៗ​ ដោយ​អ្នក​ត្រូវ​បណ្តេញចេញ​ភាគច្រើន​ត្រូវ​បាន​​សង្ស័យថា ជាប់ពាក់ព័ន្ធនឹងការបោកប្រាស់តាមអ៊ីនធឺណិត និងល្បែងអនឡាញ។ ​

ទូរទស្សន៍ជាតិជប៉ុន NHK​ បាននិយាយថា​ ជនជាតិបរទេសចំនួន ៥៥៧១១នាក់ទៅកាន់ប្រទេសដើមវិញនៅចន្លោះថ្ងៃទី៥ខែតុលា ឆ្នាំ២០២៣ដល់ថ្ងៃទី​១៣​ខែមករា​ ឆ្នាំ២០២៥។ ក្នុង​ចំណោម​ពួកគេ​ ​មាន​ជាង​៥៣៣០០​នាក់​ជាជនជាតិចិន ឬ​​ស្មើ​នឹង​ជាង៩០ភាគរយនៃចំនួនសរុប។ អ្នក​​ដែល​ត្រូវ​បាន​បណ្តេញចេញ​​ទាំងនោះមក​ពី​ប្រទេស​ចំនួន ២៩និង​ដែន​ដីអធិបតេយ្យ​ ​​នៅ​អាស៊ី អឺរ៉ុប និង​អាហ្វ្រិក។

ក្នុង​ពេល​កន្លង​មក​នេះ តារា​សម្ដែង​ចិន​ម្នាក់​ ក៏​បាន​បាត់​ខ្លួន​ក្នុង​ទីប្រជុំជន​ថៃ​ជាប់​ព្រំដែន​មីយ៉ាន់ម៉ា​កាល​ពី​ដើម​ខែ​នេះ​។ ក្រោយ​​មក​អាជ្ញាធរ​ថៃ​បាន​កំណត់​ទីតាំង​របស់​​គាត់​នៅ​មីយ៉ាន់ម៉ា ហើយ​បាន​នាំ​គាត់​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញដោយមាន​កោរ​សក់ទៀតផង។ ក្រុម​សង្គម​ស៊ីវិល​ថៃ​ បាន​និយាយ​ថា វា​​អាច​ទៅ​រួច​ដែល​មនុស្ស​ជាង ៦០០០​នាក់​មក​ពី ២១​ប្រទេស​ត្រូវ​បាន​​ចាប់​ឃុំ​ខ្លួន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​គិត​ត្រឹម​ថ្ងៃ​ទី​៧​ខែ​មករា។

យោធាមីយ៉ាន់ម៉ាហាក់ដូចជាកំពុងហៅការនិរទេសនេះថាជាសមិទ្ធិផលមួយ ខណៈចំណាត់ការនេះកើតឡើងចំពេលមានការអំពាវនាវអន្តរជាតិកាន់តែខ្លាំងឡើងសម្រាប់ខ្លួនដើម្បីដោះស្រាយឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តមកពីប្រទេសមីយ៉ាន់ម៉ា។​ ជាមួយគ្នានេះអាជ្ញាធរ​ថៃ និង​ចិន ដែល​ជាប់​ព្រំដែន​មីយ៉ាន់ម៉ា ក៏​បាន​និង​កំពុង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ចាត់​វិធានការ​ប្រឆាំង​នឹង​សកម្មភាព​ឧក្រិដ្ឋកម្ម​បែប​នេះផងដែរ៕ដោយ​៖តារា​

...

រូបថត៖​ Chinese Ministry of Public Security

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print