អភិបាលរាជធានីភ្នំពេញប្រកាសថា ការអភិវឌ្ឍគម្រោងស្ថាបនាផ្លូវអមសងខាងផ្លូវរថភ្លើងនឹងមិនឲ្យមានរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋឡើយ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញប្រកាសថា ការអភិវឌ្ឍគម្រោងស្ថាបនាផ្លូវអមសងខាងផ្លូវរថភ្លើងចាប់ពី ផ្លូវលេខ៧០ ដល់ផ្លូវជាតិលេខ៥ នឹងមិនឱ្យមានការប៉ះពាល់ឡើយ ប្រសិនបើប្រជាពលរដ្ឋពលរងផលប៉ះពាល់ណាម្នាក់មិនព្រមទទួលយកពីគម្រោងអភិវឌ្ឍន៍នោះ។

ថ្លែងក្នុងកិច្ចប្រជុំជាមួយតំណាងប្រជាពលរដ្ឋដែលរស់នៅ អមសងខាងផ្លូវរថភ្លើងទាំង៤សហគមន៍ នារសៀលថ្ងៃទី១៦  ខែសីហា ឆ្នាំ២០១៦ នៅសាលារាជធានីភ្នំពេញ លោកប៉ា សុជាតិ វង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវអមសងខាងផ្លូវដែកចាប់ពីផ្លូវលេខ៧០ ដល់ផ្លូវជាតិលេខ៥ ស្ថិតក្នុងខណ្ឌឬស្សីកែវ មិនតម្រូវឲ្យពលរដ្ឋទទួលរងផលប៉ះពាល់ណាម្នាក់ចាកចេញពីតំបន់នេះឡើយ ដោយប្រើយុទ្ធសាស្រ្តកាត់បន្ថយផលប៉ះពាល់មកនៅកម្រិតទាបបំផុត។

លោកបន្ដថា ការអភិវឌ្ឍតំបន់នោះ គឺមានផលប្រយោជន៍ច្រើនណាស់ដោយមិនត្រឹមតែមានផ្លូវស្រួលក្នុងការធ្វើចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែអ្នកដែលនៅសល់ដីពីការអភិវឌ្ឍនិងធ្វើបណ្ណ័កម្មសិទ្ធិជូនថែមទៀត។ ចំណែកអ្នកដែលរងផលប៉ះពាល់ទាំងស្រុងវិញនឹងត្រូវចល័តទៅកន្លែងមួយផ្សេងទៀត ប៉ុន្តែស្ថិតនៅមាត់ផ្លូវដែលគ្រោងស្ថាបនាផ្លូវនេះដដែលនោះទេ។

លោកបានស្នើឲ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការអភិវឌ្ឍផ្លូវរថភ្លើងនេះ គួរទៅពិចារណាឡើងវិញ ដើម្បីឈានទៅស្ថាបនាផ្លូវឲ្យបានឆាប់ និងដោះស្រាយការលំបាករបស់បងប្អូនដែលគ្មានផ្លូវធ្វើចរាចរណ៍ត្រឹមត្រូវ ពិសេសសំណង់ផ្ទះមិនទាន់ទទួលស្គាល់ពីផ្លូវច្បាប់ផងនោះ។

ជាមួយគ្នានេះដែរសាលារាជធានីភ្នំពេញនឹងជួបប្រជុំជាមួយប្រជាពលរដ្ឋនៅក្នុងវេទិការសាធារណៈនាពេលឆាប់ៗខាងមុខនេះ ពោលគឺបន្ទាប់ពីក្រុមជំនាញបានចុះទៅសិក្សាឲ្យបានច្បាស់លាស់ពីផលប៉ះពាល់រួមជាមួយនឹងគំរូប្លង់ស្ថាបនារួចហើយនោះ។

សូមបញ្ជាក់ថា គំរោងស្ថាបនាផ្លូវអមសងខាងផ្លូវរថភ្លើងពីផ្លូវលេខ៧០ ដល់ផ្លូវជាតិលេខ៥ មានប្រជា ពលរដ្ឋរងផលប៉ះពាល់ប្រមាជា១០២៥គ្រួសារក្នុងទំហំ១០ម៉ែត្រ អមសងខាងផ្លូវរថភ្លើង ដែលមានប្រវែងជិត៥គីឡូម៉ែត្រ៕

image2 image1

ដោយ៖ សំរិត

1111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print