ចៅក្រមសាលាដំបូងខេត្តកណ្តាលសម្រេចឃុំខ្លួនជនជាប់ចោទជាឃាតករ​ បាញ់សម្លាប់ជនជាតិកូរ៉េហើយពីបទ​ ឃាតកម្ម​គិត​ទុក​ជា​មុន

ចែករំលែក៖

ខេត្តកណ្តាល៖ រឿងឃាតកម្មបាញ់សម្លាប់ជនជាតិកូរ៉េនៅស្រុកកណ្ដាលស្ទឹង ត្រូវបានព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត លោក ឯក សុនរស្មី ចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ។ បន្ទាប់មកលោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារហើយ ។

គួរំលឹកថា ជនជាប់ចោទជាឃាតករត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថខេត្តកណ្តាល ខេត្តតាកែវ សើុបអង្កេតឈានដល់ការកំណត់មុខសញ្ញាចាប់ខ្លួន តែរយះពេលប៉ុន្មានថ្ងៃក្រោយមក៕

image image image image image image image image image

ដោយ ចេស្តា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print