ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧៩នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៨ករណី ទូទាំងប្រទេស នៅថ្ងៃទី ២៤ មករានេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៧៩នាក់ (ស្រី ៨នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៨ករណី ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ។

ក្នុងចំណោមជនសង្ស័យចំនួន ៧៩នាក់ (ស្រី ៨នាក់) រួមមាន៖​ ជួញដូរ ១ករណី ឃាត់ ៤នាក់(ស្រី ២នាក់),​ ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២២នាក់(ស្រី ១នាក់)​ និងប្រើប្រាស់ ២៤ករណី ឃាត់ ៥៣នាក់(ស្រី ៥នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែមករា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ៦៣៣,៣១ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៩ អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ៧ អង្គភាព

*១ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៧៦ក្រាម។

*៣ / ក្រចេះ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៩,១២ក្រាម។

*៤ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ២នាក់ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ២៤ករណី ឃាត់ ៥៣នាក់ ស្រី ៥នាក់ ចាប់យកIce ៦២០,៦៩ក្រាម។

*៥ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៨ក្រាម។

*៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ០,៤០ក្រាម។

*៧ / តាកែវ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៤០ក្រាម។

ដោយឡែកកម្លាំង​កម្លាំងកងរាជអាវុធហត្ថខេត្ត​ ២អង្គភាព

*១ / កណ្ដាល៖ រក្សាទុក ២ករណី ឃាត់ ៣នាក់។

*២ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៥៦ក្រាម៕ដោយ៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print