ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៧៩នាក់ (ស្រី ៨នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៨ករណី ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ។
ក្នុងចំណោមជនសង្ស័យចំនួន ៧៩នាក់ (ស្រី ៨នាក់) រួមមាន៖ ជួញដូរ ១ករណី ឃាត់ ៤នាក់(ស្រី ២នាក់), ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២២នាក់(ស្រី ១នាក់) និងប្រើប្រាស់ ២៤ករណី ឃាត់ ៥៣នាក់(ស្រី ៥នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែមករា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice)ស្មេីនិង ៦៣៣,៣១ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ៩ អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិ ៧ អង្គភាព
*១ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៧៦ក្រាម។
*៣ / ក្រចេះ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៩,១២ក្រាម។
*៤ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ២នាក់ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ២៤ករណី ឃាត់ ៥៣នាក់ ស្រី ៥នាក់ ចាប់យកIce ៦២០,៦៩ក្រាម។
*៥ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៨ក្រាម។
*៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ០,៤០ក្រាម។
*៧ / តាកែវ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៤០ក្រាម។
ដោយឡែកកម្លាំងកម្លាំងកងរាជអាវុធហត្ថខេត្ត ២អង្គភាព
*១ / កណ្ដាល៖ រក្សាទុក ២ករណី ឃាត់ ៣នាក់។
*២ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៥៦ក្រាម៕ដោយ៖តារា