ដកកាំភ្លេីងគំរាមបាញ់សម្លាប់ ត្រូវសមត្ថកិច្ចនគរ បាលសែនសុខក្របួចជាប់

ចែករំលែក៖

រាជធានីភ្នំពេញ៖ បុរសអាងអំណាចម្នាក់កាន់កាំភ្លើងដកគំរាមបាញ់គេ​ ត្រូវកំលាំងសមត្ថកិច្ច​ ខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី០២ខែសីហាឆ្នាំ២០១៥នេះនៅចំណុចមុខមន្ទីរពេទ្យលោកសង្ឃ​ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនដែលដកកាំភ្លើងអាម៉េភ្ជុង់គេនោះ មានឈ្មោះឡុង​ ចៅតា មុខងារជាជំនួយការ ក្នុងអង្គភាពទ័ពបញ្ជូនសារ​ អត្តលេខ២៣៣០៣៧ (កាំភ្លើងខ្លីម៉ាក​ x53 លេខ 110038) ។​ ចំណែកជនរងគ្រោះ មានឈ្មោះ ហៃ សុធាភេទប្រុសអាយុ១៨ឆ្នាំស្នាក់នៅ ភូមិគោកឃ្លាំង សង្កាត់ភ្នុំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនដែលអាងកាំភ្លើងមកសួរជនរងគ្រោះថា”ឯងម៉ិចបានឌុបស្រីអញ” ភ្លាមនោះជនរងគ្រោះ បាន តបវិញថា” មិនបានដឹងទេស្រីលោកជានរណា” មិន ទាន់ទាំងឆ្លើយចប់ផងជនអាងអំណាចរូបនោះ ស្ទុះ មកវាយយុវជនរងគ្រោះ ត្រង់មុខ និងវាយដៃខាងឆ្វេង ស្ទើរបាក់ លុះជនរងគ្រោះភ័យពេកបានរត់ ចេញមក ដល់មុខពេទ្យលោកសង្ឃ​ ជនល្មើសបានតាមមក ទៀត ព្រមទាំងដកកាំភ្លើងខ្លីអាម៉េ លើកោឡើងភ្ជង់ បំរុងបាញ់ទៅលើជនរងគ្រោះ ភ្លាមនោះដែរជនរង គ្រោះបានរត់គេចយ៉ាងលឿន។​

មិនអស់ចិត្តជន ល្មើសបានដើរចេញមកក្រៅដើម្បីស្វែងរកជនរងគ្រោះទៀត ស្របពេលដែល សមត្ថកិច្ចនគរបាលខណ្ឌ សែនសុខចុះមកដល់ ក៏ធ្វើការឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខចាត់ការបន្តតាមនីតិវិធី៕តុង សីហាkksk

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print