រាជធានីភ្នំពេញ៖ បុរសអាងអំណាចម្នាក់កាន់កាំភ្លើងដកគំរាមបាញ់គេ ត្រូវកំលាំងសមត្ថកិច្ច ខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី០២ខែសីហាឆ្នាំ២០១៥នេះនៅចំណុចមុខមន្ទីរពេទ្យលោកសង្ឃ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនដែលដកកាំភ្លើងអាម៉េភ្ជុង់គេនោះ មានឈ្មោះឡុង ចៅតា មុខងារជាជំនួយការ ក្នុងអង្គភាពទ័ពបញ្ជូនសារ អត្តលេខ២៣៣០៣៧ (កាំភ្លើងខ្លីម៉ាក x53 លេខ 110038) ។ ចំណែកជនរងគ្រោះ មានឈ្មោះ ហៃ សុធាភេទប្រុសអាយុ១៨ឆ្នាំស្នាក់នៅ ភូមិគោកឃ្លាំង សង្កាត់ភ្នុំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនដែលអាងកាំភ្លើងមកសួរជនរងគ្រោះថា”ឯងម៉ិចបានឌុបស្រីអញ” ភ្លាមនោះជនរងគ្រោះ បាន តបវិញថា” មិនបានដឹងទេស្រីលោកជានរណា” មិន ទាន់ទាំងឆ្លើយចប់ផងជនអាងអំណាចរូបនោះ ស្ទុះ មកវាយយុវជនរងគ្រោះ ត្រង់មុខ និងវាយដៃខាងឆ្វេង ស្ទើរបាក់ លុះជនរងគ្រោះភ័យពេកបានរត់ ចេញមក ដល់មុខពេទ្យលោកសង្ឃ ជនល្មើសបានតាមមក ទៀត ព្រមទាំងដកកាំភ្លើងខ្លីអាម៉េ លើកោឡើងភ្ជង់ បំរុងបាញ់ទៅលើជនរងគ្រោះ ភ្លាមនោះដែរជនរង គ្រោះបានរត់គេចយ៉ាងលឿន។
មិនអស់ចិត្តជន ល្មើសបានដើរចេញមកក្រៅដើម្បីស្វែងរកជនរងគ្រោះទៀត ស្របពេលដែល សមត្ថកិច្ចនគរបាលខណ្ឌ សែនសុខចុះមកដល់ ក៏ធ្វើការឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខចាត់ការបន្តតាមនីតិវិធី៕តុង សីហា