គ្រឿង​ក្នុងមាន់ និងស្លាបមាន់ខូចគុណភាពមានចំនួន​៣៤១កេស ស្មើនឹង ៣,៨៩០​គី​ឡូក្រាម​ ត្រូវបានដុត​បំផ្លាញ​ចោលក្រោយសមត្ថកិច្ច​បង្រ្កាប​

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ លោក​ឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​ចន្ទ​ទី​២៧​ ខែមករា​ ឆ្នាំ​២០២៥នេះថា​ កម្លាំងសមត្ថកិច្ចជំនាញ​ បានដុតបំផ្លាញចោលនូវគ្រឿង​ក្នុងមាន់ និងស្លាបមាន់ខូចគុណភាពមិនអនុលោមតាមបទ​ដ្ឋានបច្ចេកទេសចំនួន​ ៣៤១កេស ស្មើនឹង ៣,៨៩០​គី​ឡូក្រាម។

លោក​ឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ បានបន្ដថា​ ក្នុងប្រតិបត្តិការនោះ​ កម្លាំងនគរបាលការិយាល័យ​ប្រ​ឆាំងបទ​ល្មេី​សសេដ្ឋកិច្ច​ បានចូលរួមសហការ​ជា​មួយមន្ត្រីនៃសាខា(ក.ប.ប​)ខេត្តបាត់ដំបងបានធ្វើកា​រ​ដុតបំផ្លាញចោលនូវគ្រឿងក្នុងមាន់និង​ស្លាបមាន់បង្កកខូចគុណភាពមិនអនុលោមតាមបទដ្ឋានបច្ចេកទេសចំនួន​ ៣៤១កេស ស្មើនឹង ៣,៨៩០គី​ឡូក្រាម នៅទីលានចាក់សំរាម ស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែល​វត្ថុទាំងនេះត្រូវសមត្ថកិច្ចធ្វេីការបង្ក្រា​បបានកាលពីថ្ងៃទី១១ ខែមក​រា និងថ្ងៃទី១៦ ខែមករា ឆ្នាំ២​០២៥ថ្មីៗនេះ​ កន្លងទៅនៅក្នុងភូមិសាស្ត្រស្រុកសង្កែ និងស្រុកថ្មគោ​ល ។

...

កិច្ចការបង្ការទប់ស្កាត់ដែលអនុវត្តបានដោយមន្រ្តីជំនាញនាពេលនេះគឺមានចំណែកនៃការចូលរួមសហ​ការពីមហាជនផងដែរ​ ហេីយសមត្ថកិច្ចបន្តស្នេីសុំការ​ចូលរួមសហការជាបន្តទៀតពីមហាជននិងអាជ្ញាធរពាក់ព័ន្ធដេីម្បីសុវត្ថិភាពនិងសុខុមាលភាពរបស់យេីងទាំងអស់គ្នា៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print