នាយកដ្ឋាននគរបាលទេសចរណ៍បញ្ជុនមន្ត្រីនិងរថយន្តស៊ីរ៉ែនអមនិងការពារសន្តិសុខក្បួនរថយន្ត ភ្ញៀវទេសចរណ៍ចូលពីវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋាននគរទេសចរណ៍អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានបញ្ជូន មន្ត្រីរបស់ខ្លួន និងរថយន្តស៊ីរ៉ែនរបស់អគ្គស្នងការចុះបំពេញបេសកកម្មអមនិងការពារសុវតិ្ថភាព សន្តិសុខក្បួនរថយន្តភ្ញៀវទេសចរដែលចូលពីវៀតណាម តាមការស្នើរសុំរបស់ក្រសួងទេសចរ ណ៍កម្ពុជាចំនួន៤ថ្ងៃដោយគិតចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ ។

IMG_1245

អនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍លោកឧត្តមសេនីយ៍ត្រី ហឿង សំអុល បាន បញ្ជាក់ប្រាប់ឲ្យដឹងកាលពីរសៀលថ្ងៃទី១សីហាថា ដោយទទួលបាននូវបទបញ្ជាពីនាយឧត្តម សេនីយ៍អគ្គស្នងការនគរបាលជាតិ ក៏ដូចជាបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ញាណ វិ បុល ប្រធាននាយកដ្ឋាននគរបាលទេសក្រសួងមហាផ្ទៃតាមរយៈការស្នើសុំរបស់ក្រសួងទេសចរ ណ៍កម្ពុជាយើង បានចាត់ឲ្យរូបលោកផ្ទាល់ដឹកនាំមន្ត្រីក្រោមឧិវាទនាយកដ្ឋានព្រមទាំងរថយន្ត​សធាននាយកដ្ឋាននគរបាលទេសក្រសួងមហាផ្ទៃតាមរយៈការស្នើសុំរបស់ក្រ៊ីរ៉ែនរបស់អគ្គស្នងការចំនួន២គ្រឿងផងដែរ ដើម្បីចុះបេសកកម្មទៅអមនិងការពារសុវតិ្ថភាព សន្តិសុខក្បួនរថយន្តភ្ញៀវទេសចរណ៍ដែលចូលពីវៀតណាម។

លោកឧត្តមសេនីយ៍ត្រី ហឿង សំអុល បន្តថា ភ្ញៀវទេសចរណ៍ជាង១០០នាក់មធ្យាយជិះ រថយន្ត២១គ្រឿងចូលមកទស្សនៈកិច្ចនៅកម្ពុជាតាមរយៈក្រុមហ៊ុនCaravan Angkor tours ។ បើតាមការគ្រោងទុកគឺនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ក្បួនរថយន្តភ្ញៀវទេសចរណ៍គឺ ចេញដំណើរពីប្រទេសវៀតណាមមកប្រទេសកម្ពុជាតាមច្រកព្រំដែនអន្តរជាតិភ្នំដិនខេត្តតាកែវ។ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ក្បួនរថយន្តភ្ញៀវចេញពីកម្ពុជាទៅប្រទេសថៃតាមច្រកអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ក្បួនរថយន្តចូលមកកម្ពុជា វិញតាមច្រកអន្តរជាតិប៉ោយប៉ែត ទៅទស្សនាតំបន់ទេសចរណ៍អង្គរក្នុងខេត្តសៀមរាប លុះដល់ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ ក្បួនរថយន្តភ្ញៀវចូលមកភ្នំពេញអាហារថ្ងៃត្រង់នៅហាងស៊ូគីស៊ុប បន្ទាប់មកភ្ញៀវធ្វើដំណើរត្រឡប់ទៅវិញតាមច្រកភ្នំដិន ខេត្តតាកែវ។ លោកឧត្តមសេនីយ៍ត្រីបន្ត ឲ្យដឹងដែរថា សមត្ថកិច្ចនគរបាលទេសចរណ៍យើងបានខិតខំប្រឹងប្រែងការពារសុវតិ្ថភាពដល់ ក្បួនរថយន្តភ្ញៀវប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ និងទទួលខុសត្រូវ។ ហេតុដូច្នេះធ្វើឲ្យភ្ញៀវ ទេសចរណ៍គាត់មានជំនឿយ៉ាងមុតមាំមកលើកងកម្លាំងសមត្ថកិច្ចកម្ពុជា ហើយការធ្វើដំណើរ តាមផ្លូវឃើញថាសមត្ថកិច្ចមូលដ្ឋានឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយក៏មានកម្លាំងសមត្ថកិច្ចជួយ ការពារនិងធ្វើចរាចរណ៍បង្កលក្ខិណៈងាយស្រួលដល់ការធ្វើដំណើររបស់ក្បួនរថយន្តភ្ញៀវទេស ចរណ៍ផងដែរ។

ជួបជាមួយលោក Le Minh Tue ភ្ញៀវទេសចរណ៍ជនជាតិវៀតណាម លោកបានឲ្យដឹងថា រូបលោកផ្ទាល់និងភ្ញៀវទេសចរទាំងអស់បានធ្វើដំណើរអស់១២ថ្ងៃជាង៤០០០គីឡូម៉ែត្រហើយ ពួកគាត់បានឆ្លងកាត់នូវប្រវតិ្តកម្ពុជា ថៃ និងមីយ៉ាម៉ា ហើយពួកគាត់បានឃើញការរស់នៅរបស់ ប្រជាជននៃប្រទេសនិមួយៗ ហើយតាមរយៈក្រុមហ៊ុនCaravan Angkor tours នេះធ្វើឲ្យពួក គាត់ស្វែងយល់ពីរស់នៅរបស់ប្រជាជន វប្បធម៌ ទាំង៤ប្រទេសនេះ ពួកគាត់សប្បាយណាស់។ លោក Le Minh Tue បន្តទៀតថា ប្រសិនបើពួកគាត់ធ្វើដំណើរដោយជិះយន្តហោះវិញយើងក៏ បានដឹងការរស់នៅរបស់ប្រជាជននោះ ជិះយន្តហោះលឿនមែនតែយើងមិនបានស្វែងយល់ពី ការរស់នៅរបស់ប្រជាជន យើងមិនអាចឈៀងចូលលេងជាមួយប្រជាជននោះទេ ថ្វីត្បិតតែពួក យើងជិះរថយន្តចំណាយពេលដល់ទៅ១២ថ្ងៃទស្សនៈកិច្ច៤ប្រទេសគឺ៖ កម្ពុជា ថៃ មីយ៉ាម៉ា និង ឡាវ ជាពិសេសកម្ពុជាដែលជាប្រទេសអច្ឆរិយសំបូរបែបធ្វើឲ្យពួកយើងចាប់អារម្មណ៍យ៉ាងខ្លាំង បំផុត។ លោកថា ចម្ងាយ៤៧០០គីឡូម៉ែត្រឆ្លងកាត់៤ប្រទេសទស្សនាចរណ៍ពិតជាមានន័យ ដល់ពួកគាត់មែន។

ពាក់ពន្ធនិងសន្តិសុខ សុវតិ្ថភាពនិងការការពាររបស់កម្លាំងសមត្ថកិច្ចនគរបាលទេសចរណ៍ លោក Le Minh Tue បានធ្វើការកោតសសើរនូវស្មារតីប្រកបដោយការទទួលខុសត្រូវខ្ពស់តាំង ពីការធ្វើដំណើរចូលមកកម្ពុជា រហូតដល់ធ្វើដំណើរត្រឡប់វិញ។

ដោយឡែកតំណាងក្រុមហ៊ុនCaravan Angkor toure ក៏បានឲ្យដឹងដែរថា ក្រុមហ៊ុនបានដឹកនាំក្បួនរថយន្តភ្ញៀវចូលកម្ពុជាជាលើកទី៤ហើយ។ លោកថា ភ្ញៀវមានអារម្ម ណ៍កក់ក្តៅទៅលើកងកម្លាំងនគរបាលទេសចរណ៍យើងដែលគាត់បានយកចិត្តទុកដាក់ និងភាព រស់រាយរាក់ទាក់រហ័សរហួន យើងធ្វើដំណើរពីប៉ោយប៉ែតខេត្តបន្ទាយមានជ័យទៅខេត្តសៀម រាប និងឆ្ពោះមកភ្នំពេញយើងឃើញថាមានកន្លែងផ្លូវខូចស្ថិតក្រោមការជុសជុលក៏ប៉ុន្តែដោយ សារមានកម្លាំងនគរទេសចរណ៍គាត់ជួយធ្វើចរាចរណ៍បើករថយន្តស៊ីរ៉ែននាំមុខធ្វើឲ្យរថយន្តក្បួន ភ្ញៀវបង្កលក្ខិណៈងាយស្រួលជាងមុន ៕ ដោយ៖ឌិន សុខស៊ីថា

IMG_1247

...

IMG_1242

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print