ស្នងការនគរបាលខេត្តតាកែវបញ្ជូនជនសង្ស័យលួចសកម្មក្នុងភូមិ២នាក់ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តតាកែវ៖ ក្ដឹបចោរចំនួន២នាក់ត្រូវបានស្នងការនគរបាលខេត្តតាកែវបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់បន្ទាប់ពីពួកគេលួចគោអ្នកភូមិ១ក្បាល។

DSC_0628

ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១ខែសីហា ស្ថិតនៅចំនុចវាលស្រែខាងត្បូងភូមិត្រាំគល់ ឃុំខ្វាវស្រុកសំរោងខេត្តតាកែវ។ ជនសង្ស័យទាំងពីរនាក់១ឈ្មោះ វ៉ែន ណែមភេទប្រុសអាយុ១៧ឆ្នាំ ២ឈ្មោះ ជឹម ឌឿនភេទប្រុសអាយុ១៧ឆ្នាំ អ្នកទាំងពីររស់នៅភូមិបាក់នឹមឃុំខ្វាវស្រុកសំរោង។

បើតាមសម្ដីលោកឃុន យ៉ាន អធីការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានអោយដឹងថាជនសង្ស័យទាំងពីរខាងលើជាចោរលួចសកម្មប្រចាំភូមិហើយលួចតែមាន់ទាប្រជាពលរដ្ឋនោះទេតែលើកនេះពួកគេបានលួចគោឈ្មោល១ក្បាលរបស់ឈ្មោះហួន សាវុធ ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

ប្រភពដដែលបន្ដទៀតថាក្រោយពេលធ្វើសកម្មភាពលួចគោជនសង្ស័យទាំងពីរបំរុងដឹកចេញទៅលក់អោយឈ្មួញចាមតែត្រូវម្ចាស់គោឃើញទាន់ក៏បានស្រែកឆោឡោឡើងនិងបានរាយការណ៏ជូនសមត្ថកិច្ចនិងបានឃាត់ខ្លួនភ្លាមៗ។

...

ក្រោយពេលឃាត់ខ្លូនសមត្ថកិច្ចបានធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពលួចគោឈ្មោលខាងលើមែន៕ ជីសូរកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print