ខេត្តត្បូងឃ្មំុៈ បុរសម្នាក់បានផឹកស្រាស្រវឹងហើយចង ក សម្លាប់ដោយមិនដឹងមូលហេតុ។
ហេតុការណ៍ភ្ញាក់ផ្អើល បាននៅវេលាម៉ោង ៥និង៥០ នាទី ល្ងាច ថ្ងៃទី១៧ សីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិ មង់ ទី៧ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ប្រភពព័ត៌មាន ពីសមត្ថកិច្ចជំនាញស្រុកត្បូងឃ្មុំ បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលជន រងគ្រោះបានផឹកស្រាស្រវឹង ហើយបានយក ក្រមា ចងក សម្លាប់ខ្លួនឯង ជាប់នឹងរនុកក្រោមផ្ទះក្នុងបន្ទប់របស់ខ្លួន បណ្តាលឱ្យស្លាប់បាត់បង់ជីវិត។
ជនរងគ្រោះមានឈ្មោះ រស់ រតនៈ ភេទប្រុសអាយុ២៣ ឆ្នាំ រស់នៅជាមួយ យាយឈ្មោះ បោង សុខ អាយុ៦៤ ឆ្នាំ រស់នៅ ក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកឪពុក ម្តាយ ទៅរកស៉ី នៅខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចជំនាញបានបញ្ជាក់បន្តថា ក្រោយពេលកើតហេតុ កម្លាំងជំនាញ បានសហការណ៍ ជាមួយ កម្លាំងប៉ុស្តិ៍ នគរបាល មូលដ្ឋាន ចុះពិនិត្យកន្លែងកើតហេតុ និងសាកសព ជនរងគ្រោះ ពុំមានពាក់ព័ន្ធ ក្នុងបទល្មើសអ្វីឡើយ គឺពិតជាបាន ធ្វើអត្តឃាត ដោយ ចងក សម្លាប់ខ្លួនឯង ពិតប្រាកដមែន ។ហើយកម្លាំងសមត្ថកិច្ចជំនាញក៏បាន ប្រគល់សាកសព ជនរងគ្រោះឱ្យទៅសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕
ដោយៈវណ្ណះ