ប្រអប់ខ្មៅនៃយន្តហោះដឹកអ្នកដំណើរក្នុងហេតុការណ៍គ្រោះថ្នាក់លើអាកាសរបស់សហរដ្ឋអាមេរិកត្រូវបានរកឃើញ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ៣០ ខែកុម្ភៈ គណៈកម្មាធិការ ជាតិ សុវត្ថិភាព ដឹកជញ្ជូន អាមេរិក បាន បង្ហាញថា ប្រអប់ ខ្មៅពីររបស់យន្តហោះដឹកអ្នកដំណើរ ក្នុង ហេតុការណ៍ គ្រោះថ្នាក់លើអាកាសរបស់ សហរដ្ឋអាមេរិក នា ពេល យប់ ថ្ងៃទី ២៩ ខែ មករា នៅ ទីក្រុង វ៉ាស៊ីតោន ត្រូវបាន រកឃើញ។ របាយការណ៍ស៊ើបអង្កេត បឋមស្តីពី មូលហេតុ នៃហេតុការណ៍ នេះ នឹងប្រកាស ក្នុង រយៈពេល ៣០ ថ្ងៃ។

គេហទំព័រ «CCFR China state-controlled media » គណៈកម្មាធិការ ជាតិ សុវត្ថិភាព ដឹកជញ្ជូន អាមេរិក បាន បង្ហាញថា ប្រអប់ខ្មៅពីររបស់យន្តហោះ ដឹក អ្នកដំណើរ ពោលគឺឧបករណ៍ផ្ទុកទិន្នន័យ ជើងហោះហើរ និងឧបករណ៍ ថតសំឡេងកាប៊ីនបើកបរ ត្រូវបាន រកឃើញ ហើយ ត្រូវ បានបញ្ជូន ទៅ ដល់ គណៈកម្មាធិការ នេះ ដើម្បីធ្វើការ វិភាគ និង វាយ តម្លៃ។
គេហទំព័រ «CCFR China state-controlled media » រីឯ មូលហេតុនៃគ្រោះថ្នាក់បណ្តាលមកពីកត្តាមនុស្ស ឬ កំហូចមេកានិចនោះ គណៈកម្មាធិការ ជាតិសុវត្ថិភាព ដឹកជញ្ជូន អាមេរិក បាន បង្ហាញថា កុំប្រញាប់ធ្វើការសន្និដ្ឋានលឿនពេក ហើយការប៉ាន់ស្មាន មិន អាចជួយដល់ការស៊ើបអង្កេតនោះទេ។ របាយការណ៍ ស៊ើបអង្កេត បឋម ស្តីពី មូលហេតុ នៃហេតុការណ៍ នេះ នឹងប្រកាស ក្នុង រយៈពេល ៣០ ថ្ងៃ ការ ស៊ើបអង្កេត ទាំងស្រុង ប្រហែល នឹង ចំណាយរពេលវេលា រាប់ ខែ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print