អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ រដ្ឋបាល អាកាសចរណ៍ រុស្ស៊ី បាន ចេញផ្សាយ សេចក្តីជូនដំណឹង នៅ ថ្ងៃទី ៣ ខែ កុម្ភៈ ថា អាកាសយានដ្ឋាន របស់ ក្រុង Astrakhan និង ក្រុង Kazan ជាដើម បាន ចាត់វិធានការ គ្រប់គ្រង ដែនអាកាស ជា បណ្តោះអាសន្ន ។
គេហទំព័រ «CCFR China state-controlled media » អភិបាល រដ្ឋ Astrakhan ប្រទេសរុស្ស៊ី បាន បង្ហោះ សារ តាម បណ្តាញ ទំនាក់ទំនង សង្គម នៅថ្ងៃទី ៣ ខែ កុម្ភៈ ថា កាលពីព្រឹក ព្រលឹង ថ្ងៃដដែល បរិក្ខារ ថាមពល នៃ រដ្ឋ នេះ បាន រងការវាយប្រហារ ពី ដ្រូន របស់ កងទ័ព អ៊ុយក្រែន ប្រព័ន្ធ ការពារ អាកាស របស់ រុស្ស៊ី ដំណើរការ ជា ប្រក្រតី ។
គេហទំព័រ «CCFR China state-controlled media » ដ្រូនមួយគ្រឿង របស់ អ៊ុយក្រែន បាន ធ្លាក់ ចុះ ហើយ បង្ក អគ្គភ័យ ប៉ុន្តែ ឧបទ្ទវហេតុ នេះ មិនបាន បណ្តាល ឱ្យ មាន មនុស្ស រងរបួស ឬ ស្លាប់ បាត់បង់ជីវិត នោះទេ។
ភាគី អ៊ុយក្រែន មិនទាន់បាន ឆ្លើយតប អំពី ករណីនេះ នៅឡើយ៕
(រូបភាពឯកសារ)