ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃ ចំនួន០២ករណី

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅថ្ងៃអង្គារ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​ បានឱ្យដឹងថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ នៅចំណុចក្រោយសណ្ឋាគារសុខា ផ្លូវមាត់ទន្លេ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥​ ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃ ចំនួន០២ករណី។

ករណីទី១: ឆក់យកទូរសព្ទ័ដៃម៉ាកអាយហ្វូន១៤ប្រូម៉េក ពណ៌ ស្វាយ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៨២អឺ០ ផ្លូវលេខ១៦១ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។

ករណីទី២: ឆក់យកទូរសព្ទ័ដៃម៉ាកអាយហ្វូន១៤ប្រូម៉េក ពណ៌ ខ្មៅ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៣ ផ្លូវលេខ៤០០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ យូ ថៃតុង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះលេខ៣៤៣ ផ្លុវលំ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

វត្ថុតាងចាប់យក: ម៉ូតូម៉ាកហុងដាស្កុបពីក្លឹប១២ ពណ៌ស សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ ១LA-៤៣២៣។

បច្ចុប្បន្នជនសង្ស័យ និងវត្ថតាងខាងលើ កម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print