សមត្ថកិច្ច​​ បន្តចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ ដេីម្បីការពារសុខភាពអ្នកប្រើប្រាស់នៅទីផ្សារក្នុងក្រុងបាត់ដំបង

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ពុធ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះថា៖​ ដេីម្បីការពារសុខភាពអ្នកប្រើប្រាស់​ទំនិញជាប្រចាំ​ថ្ងៃ​ សមត្ថកិច្ចខេត្ត​ បានបន្តចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៅទីផ្សារក្នុងក្រុងបាត់ដំបង។

ជាក់ស្ដែង​កាលពីថ្ងៃទី០៤ ខែកុម្ភៈម្សិលមិញនេះ​ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មេីសសេដ្ឋកិច្ចបានសហការជាមួយមន្រ្តីនៃសាខា (ក.ប.ប )ខេត្តបាត់ដំបងនិងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យចំណីអាហារនៅចំណុចផ្សារ​ណាត់ក្រុងបាត់ដំបង ក្នុងនោះសំដៅលើគ្រឿងសមុទ្រ ជ្រក់គ្រប់ប្រភេទ និងអាហារផ្អាប់​ ។

ជាលទ្ធផលឃើញថា ផលិតផលដែលបានពិនិត្យចំនួន១៣ទីតាំងដោយបានធ្វើការពិសោធន៍ដោយមន្រ្តីជំនាញ មិនមានផ្ទុកសារធាតុដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រេីប្រាសលនោះទេ។

...

ក្នុងដំណើរត្រួតពិនិត្យនេះមន្រ្តីជំនាញបានធ្វើការផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរចំណីអាហារ ទាំងអស់សូមចូលរួមទាំងអស់គ្នាក្នុងការបង្ការទប់ស្កា ត់ ធ្វើយ៉ាងណាកុំឱ្យមានសារធាតុគីមីដែលនាំបង្កឱ្យប៉ះពាល់ដល់សុខ ភាពអ្នកប្រើប្រាស់ទូទៅនៅក្នុងចំណីអាហារ​ ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print