ភ្នំពេញ ៖ ដើម្បីឈ្វេងយល់អំពីការងារពាក់ព័ន្ធការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត និងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ដែលស្ថិតក្នុងសមត្ថកិច្ចរបស់គណៈកម្មការគណៈកម្មការទី១០ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងរដ្ឋបាលខេត្ត ដឹកនាំដោយ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅសាលាខេត្តតាកែវ ដោយមានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ…។ នេះបើយោងតាមប្រភព ពីនាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ៕
ដោយ ៖ សិលា