បុរសម្នាក់បើកម៉ូតូលឿនជ្រុលទៅកៀរ​បង្កាន់​ដៃ​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​រង​របួស​ធ្ងន់​

ចែករំលែក៖

​ ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូម៉ាកឡើងស្ពាន​អាកាស ស្ទឹងមានជ័យក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅកៀរ​បង្កាន់ដៃស្ពានបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ហូរឈាមពេញមុខសន្លប់ឈឹង។


ហេតុការណ៍នេះបានកើតឡើងកាលពី​ម៉ោង​១២និ៤៥​នាទី​រំលងអធ្រាត្រឈានចូល​ថ្ងៃទី​៦ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ នៅលើស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ​ ។

ប្រភពព័ត៌មានពីប្រាចាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើកម៉ូតូម៉ាកហុងដា ADV ពណ៌​ស៊ីម៉ង់ ធ្វើដំណើរតាមផ្លូវលេខ២៧១​ ទិសដៅពីត្បូងទៅជើង ឆ្លងស្ពានអាកាសស្ទឹងមានជ័យទៅត្រើយម្ខាងទៀត លុះ​ដល់ពាក់កណ្ដាលស្ពាន បានរេចង្កូតជ្រុលទៅកៀរជាមួយនឹងបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យបណ្ដាលឲ្យដួល​ បោក​ក្បាល​និង​បង្កាន់​ដៃ​ស្ពាន​ រងរបួសបែកផ្ទៃមុខហូរឈាមសន្លប់ឈឹង ត្រូវបានបងប្អូនប្រជាពលរដ្ឋហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីភ្លាមៗ។
​ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានយកម៉ូតូជនរងគ្រោះទៅនៅប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ស្ទឹង​មាន​ជ័យ​ទី​១​ រង​ចាំ​ប្រគល់​ឲ្យជនរងគ្រោះវិញ​ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print