ប្រទេសអារ៉ាប់រួម UAE ធ្វើជាអាជ្ញាកណ្តាលផ្លាស់ប្តូរឆ្លើយសឹក ៣០០ នាក់រវាងរុស្ស៊ី និងអ៊ុយក្រែន​

ចែករំលែក៖

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលមនុស្សធម៌ ប្រទេស អេមីរ៉ាតអារ៉ាប់រួមបានជោគជ័យក្នុងការដោះដូរអ្នកទោសទ្រង់ទ្រាយធំរវាងរុស្ស៊ី និងអ៊ុយក្រែន។

តាមនោះ អ្នកទោសសង្គ្រាមចំនួន ១៥០នាក់ មកពីភាគីនីមួយៗ ត្រូវបានបញ្ជូនមកវិញដោយសុវត្ថិភាព នៅថ្ងៃទី៥ ខែកុម្ភៈ។ នេះត្រូវបានគេចាត់ទុកថាជាជោគជ័យគួរឱ្យកត់សម្គាល់ទី 12 នៅក្នុងកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលជាបន្តបន្ទាប់របស់ UAE ចាប់តាំងពីដើមឆ្នាំ 2024។
មកទល់នឹងពេលនេះ ចំនួនអ្នកទោសសរុបដែលភាគីទាំងពីរបានបញ្ជូនមកវិញ តាមរយៈការសម្របសម្រួលរបស់ UAE បានកើនឡើងដល់ ២,៨៨៣នាក់។ ក្រសួងការបរទេស UAE បានសម្តែងការពេញចិត្តចំពោះស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងដំណើរការនេះ។
Abu Dhabi បានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការបន្តការខិតខំស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចែករំលែកនៅលើបណ្តាញសង្គម X រូបថតរបស់អ្នកទោសអ៊ុយក្រែនដែលត្រូវបានឃុំខ្លួននៅ Mariupol និងតំបន់ Zaporizhzhia ។
គាត់ក៏បានថ្លែងអំណរគុណជាពិសេសដល់ UAE សម្រាប់កិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់ខ្លួនក្នុងការជួយពលរដ្ឋអ៊ុយក្រែនឱ្យត្រឡប់ទៅផ្ទះវិញ៕

...

រូបថត​: qdnd

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print