ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូម៉ាកឡើងស្ពានអាកាស ស្ទឹងមានជ័យក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅកៀរបង្កាន់ដៃស្ពានបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ហូរឈាមពេញមុខសន្លប់ឈឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១២និ៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីប្រាចាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើកម៉ូតូម៉ាកហុងដា ADV ពណ៌ស៊ីម៉ង់ ធ្វើដំណើរតាមផ្លូវលេខ២៧១ ទិសដៅពីត្បូងទៅជើង ឆ្លងស្ពានអាកាសស្ទឹងមានជ័យទៅត្រើយម្ខាងទៀត លុះដល់ពាក់កណ្ដាលស្ពាន បានរេចង្កូតជ្រុលទៅកៀរជាមួយនឹងបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យបណ្ដាលឲ្យដួល បោកក្បាលនិងបង្កាន់ដៃស្ពាន រងរបួសបែកផ្ទៃមុខហូរឈាមសន្លប់ឈឹង ត្រូវបានបងប្អូនប្រជាពលរដ្ឋហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីភ្លាមៗ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានយកម៉ូតូជនរងគ្រោះទៅនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ រងចាំប្រគល់ឲ្យជនរងគ្រោះវិញ ៕
ដោយ៖ ជ្រោយពេជ្រ