គណៈកម្មការទី១០ព្រឹទ្ធសភា អញ្ជើញចុះស្វែងយល់អំពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់ខ្លួន នៅខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង ៖ ដើម្បីឈ្វេងយល់អំពីការងារពាក់ព័ន្ធការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត និងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ដែលស្ថិតក្នុងសមត្ថកិច្ចរបស់គណៈកម្មការគណៈកម្មការទី១០ព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជូបពិភាក្សាការងារជាមួយនឹងរដ្ឋបាលខេត្ត ដឹកនាំដោយលោក សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង ដោយមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ…។ នេះបើយោងតាមប្រភព ពីនាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print