ខេត្តព្រៃវែង ៖ ដើម្បីឈ្វេងយល់អំពីការងារពាក់ព័ន្ធការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត និងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ដែលស្ថិតក្នុងសមត្ថកិច្ចរបស់គណៈកម្មការគណៈកម្មការទី១០ព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជូបពិភាក្សាការងារជាមួយនឹងរដ្ឋបាលខេត្ត ដឹកនាំដោយលោក សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង ដោយមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ…។ នេះបើយោងតាមប្រភព ពីនាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ៕
ដោយ ៖ សិលា