ការប្រកួតកីឡារដូវរងាអាស៊ីក្រុងHarbinបានបង្កើតមេដាយមាសចំនួន១៣គ្រឿងនៅថ្ងៃទី១៣ខែកុម្ភៈ គណៈប្រតិភូកីឡាចិនទទួលបានមេដាយមាស៧គ្រឿង

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ការប្រកួតកីឡារដូវរងាអាស៊ីក្រុងHarbinបានបង្កើតមេដាយមាសចំនួន១៣គ្រឿងនៅថ្ងៃទី១៣ខែកុម្ភៈ គណៈប្រតិភូកីឡាចិនទទួលបានមេដាយមាស៧គ្រឿង។

គេហទំព័រ «CCFR China state-controlled media » កីឡាការនីចិនXu Mengtao ម្ចាស់ជើងឯកនៃការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងដែលមានអាយុ៣៤ឆ្នាំ បានទទួលមេដាយមាសលើវិញ្ញាសាជិះស្គីសេរីលើអាកាសផ្នែកនារី។ ក្នុងវិញ្ញាសាជិះស្គីល្បឿនលឿនលើផ្លូវរត់ខ្លីដែលបានបញ្ចប់នៅថ្ងៃដដែល ក្រុមអត្តពលិកចិនដណ្តើមបានជើងឯកលើវិញ្ញាសារត់បណ្តាក់នារីចម្ងាយ៣០០០ម៉ែត្រ។

គេហទំព័រ «CCFR China state-controlled media » គិតរហូតដល់ថ្ងៃទី៩ខែកុម្ភៈ គណៈប្រតិភូកីឡាចិនបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតារាងមេដាយដោយទទួលបានមេដាយមាស១៥គ្រឿង មេដាយប្រាក់១៥គ្រឿង និងមេដាយសំរឹទ្ធ១៤គ្រឿង គណៈប្រតិភូកីឡាកូរ៉េខាងត្បូងឈរនៅលេខរៀងទី២ ដោយទទួលបានមេដាយមាស១១គ្រឿង មេដាយប្រាក់៩គ្រឿង និងមេដាយសំរឹទ្ធ៧គ្រឿង ហើយគណៈប្រតិភូកីឡាជប៉ុនជាប់ចំណាត់ថ្នាក់លេខ ៣ ដោយទទួលបានមេដាយមាស៣គ្រឿង មេដាយប្រាក់២គ្រឿងនិងមេដាយសំរឹទ្ធ៦គ្រឿង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print