ភ្នំពេញ៖ ក្រុមក្មេងទំនើងចំនួន ១៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី។
ក្នុងប្រតិបត្តិការនោះ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ឈ្មោះ ការ៉ុតស្លុយ (KRS) និងក្រុម មនុស្សតូចៗ (MTT) ចំនួន១៥ នាក់ នៅចំណុចមុខក្លឹបនិកអ៊ិច សង្កាត់ចតុមុខ ខណ្ឌដូនពេញ ពាក់ព័ន្ធករណីហិ..;ង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅចំណុចមុខផ្សារទំនើងអ៊ីអនម៉ល៣ ផ្លូវលេខ៦០ម៉ែត្រ ក្រុម៣០ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។
អត្តសញ្ញាណជនសង្ស័យ៖
១-ឈ្មោះ សុខ ចំរើន ហៅ ជេម ភេទ ប្រុស ជនជាតិខ្មែរ។
២-ឈ្មោះ ធូ វាសនា ហៅ ចិន ភេទ ប្រុស ជនជាតិខ្មែរ។
៣-ឈ្មោះ ប៊ុន រស្មី ហៅ ប៉ែល ភេទ ប្រុស ជនជាតិខ្មែរ។
៤-ឈ្មោះ សុខ វ៉ាង ភេទ ប្រុស ជនជាតិខ្មែរ។
៥-ឈ្មោះ សុខ វណ្ណៈ ហៅ យួន ភេទ ប្រុស ជនជាតិខ្មែរ។
៦-ឈ្មោះ ស៊ុន សុភក្ត្រា ភេទ ប្រុស ជនជាតិខ្មែរ។
៧-ឈ្មោះ ម៉េង ស្រ៊ុន ភេទ ប្រុស ជនជាតិខ្មែរ។
៨-ឈ្មោះ រិទ្ធ រ៉ាយុទ្ធ ភេទ ប្រុស ជនជាតិខ្មែរ។
៩-ឈ្មោះ អ៊ិន វិបុត្រ ហៅ ជេម ភេទ ប្រុស ជនជាតិខ្មែរ។
១០-ឈ្មោះ សៅ សុមាន ហៅ ខ្មៅ ភេទ ប្រុស ជនជាតិខ្មែរ។
១១-ឈ្មោះ ជួន វុទ្ធី ភេទ ប្រុស ជនជាតិខ្មែរ។
១២-ឈ្មោះកឹម គីមហេង ហៅ អាតឿ ភេទប្រុស ជនជាតិខ្មែរ។
១៣-ឈ្មោះ គង់ ពិសិដ្ឋ ហៅ សិដ្ឋតូច ភេទប្រុស ជនជាតិខ្មែរ។
១៤-ឈ្មោះ គា សុខរដ្ឋ ហៅ រ៉ូ ភេទ ប្រុស ជនជាតិខ្មែរ។
១៥-ឈ្មោះ សាមុត សុខងី ហៅ ហុង ភេទប្រុស ជនជាតិខ្មែរ។
វត្ថុតាងចាប់យក: ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិចក្រូស ពណ៌ ក្រហមលាយខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ ១LD-៤៩៣១, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ រតនគីរី ១F-០៣១៩, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ ១BL-៨៥០២, ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ សលាយលឿន សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ ១LH-៦៧០៦, ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ខៀវ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ស្វាយរៀង១U-៥០២១, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ តាកែវ១AC-៦៧២១, ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ស សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ ១LG-១៣៦២។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖តារា