ការកក់សំបុត្រ ភាពយន្តរឿង យុទ្ធសិល្ប៍ ទេវបុត្រ ណាចាវគ្គ២ នៅ តំបន់ អាមេរិក ខាងជើង លក់ដាច់ខ្លាំង

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ភាពយន្ត ឈ្មោះ រឿង យុទ្ធសិល្ប៍ ទេវបុត្រ ណាចាវគ្គ២ ដែល ចាក់បញ្ចាំង ក្នុងអំឡុង ពេលបុណ្យ ចូលឆ្នាំថ្មីប្រពៃណី ចិននឹងត្រូវ ចាក់បញ្ចាំង សាកល្បង ជាពិសេស នៅតំបន់ អាមេរិក ខាងជើង ចាប់ពីថ្ងៃទី ១២ខែកុម្ភៈ តាមម៉ោង ក្នុងតំបន់ ហើយនឹង ចាក់បញ្ចាំង ជាផ្លូវការ នៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខនេះ ។ បច្ចុប្បន្ននេះ ការកក់សំបុត្រ កំពុងផ្ទុះខ្លាំង ដែលមាន អត្រាលើសពី ៩០ភាគរយ មានម៉ោង ចាក់បញ្ចាំង ជាច្រើនបាន លក់សំបុត្រ ទាំងអស់ ហើយ ហើយពិបាក ទិញសំបុត្រ ណាស់ ។

គេហទំព័រ «CCFR China state-controlled media » រោងភាពយន្ត កាន់តែច្រើន ដែលរួមមាន ទាំងក្រុងញូវយ៉ក និងទីក្រុង Los Angeles ជាដើម នឹង ចាប់ផ្តើមលក់ សំបុត្រតាម វេបសាយ រោងភាពយន្ត ក្នុងតំបន់ អាមេរិក ខាងជើង ចាប់ពីថ្ងៃ ទី១០ខែកុម្ភៈ ។
គេហទំព័រ «CCFR China state-controlled media » ក្រៅពីនេះ កាលពី ថ្ងៃទី៨ ខែកុម្ភៈ តាមម៉ោង ក្នុងតំបន់ ភាពយន្ត រឿង ណាចាវគ្គ២ បាន រៀបចំធ្វើ ពិធីចាក់បញ្ចាំង ជាលើក ដំបូងនៅ តំបន់អាមេរិក ខាងជើង នៅសាល មហោស្រព TCL Hollywood នៅក្រុង Los Angeles របស់ សហរដ្ឋអាមេរិក ដែលបាន ទាក់ទាញ អ្នកគាំទ្រ ណាចា រាប់រយនាក់ និងឥស្សរជន មជ្ឈដ្ឋាន ភាពយន្ត នៃប្រទេស ទាំងពីរចិន និងអាមេរិក មួយចំនួន ចូលរួម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print