រថយន្តកុងតឺន័របើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីរូបគាត់បានជិះម៉ូតូឌ្រីមសង់មួយគ្រឿងហើយត្រូវបានរថយន្តកុងតឺន័របើកបុកពេញទំហឹង កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៨ ខែសីហាឆ្នាំ២០១៦ នៅចំណុចផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1 FT-8464  ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាបតែមានរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2C-0835 ធ្វើដំណើរបញ្ច្រាស់ទិសគ្នាហើយបានបុកចំពីមុខពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់តែម្តង។

សាក្សីដដែលបានបន្តថា បន្ទាប់ពីរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍រួចម្ចាស់បានចុះពីលើរថយន្តគេងខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ដោយឡែកជនរងគ្រោះរថយន្តបានអ្នកជិតខាងដឹកយកទៅមន្ទីរពេទ្យដែលនៅជិតនេះបំផុត។

ក្រោយមកមានបុរសម្នាក់បានមកចេញមុខដោះស្រាយ និងចេញថ្លៃព្យាលបាលជំងឺទៅជនរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

kha (12) kha (10) kha (11)

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print