ភ្នំពេញ ៖ អគ្គិភ័យឆេះរោងកញ្ចុះប្រក់ស្បូវក្នុងហាងម្ហូបខ្មែរ មួយកន្លែង ចំពេលមានភ្ញៀវអង្គុយផឹកស៊ី ផ្អើលរត់ចែកជើងគ្នា ត្រូវបានសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ជាង១០យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ តាមផ្លូវបេតុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា កញ្ចុះដែលត្រូវភ្លើងឆាបឆេះ សាងសង់ពីគ្រោងដែកនឹងឫស្សី ប្រក់ស័ង្កសី និងកញ្ចុះប្រក់ស្បូវទំហំ ២០ម៉ែត្រ x ៣៥ម៉ែត្រ រងខូចខាតអស់កញ្ចុះ ចំនួន២ ទំហំ ៣ម៉ែត្រ x ៤ម៉ែត្រ ខូចខាតសម្ភារៈ តែមិនរាលដាលដល់ផ្ទះឡើយ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងចេញទៅអន្តរាគមន៍ បាញ់ទឹកអស់១រថយន្ត ទើបភ្លើងរលត់ទៅវិញ ៕
...
ដោយ៖ ជ្រោយពេជ្រ