លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- តើការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិបានការស្អីខ្លះ = ការជំរុញឲ្យប្តឹងទៅតុលាការអន្តរជាតិគ្រាន់តែជាការចាក់រុកផ្នែកនយោបាយប៉ុណ្ណោះ?
២- ការទាមទារយកកោះគុត = មិនតាមការធ្វើបាតុកម្មទេ។
៣- ជាមនុស្សតែខ្មែររត់ចោលស្រុកទេឬ? = ឯខ្មែរនៅក្នុងប្រទេសមិនមែនមនុស្សទេអី?
៤- ធ្វើបាតុកម្មប្រឆាំងពីជប៉ុន កូរ៉េខាងត្បូង បានផលអីខ្លះ = ធ្វើបាតុកម្មរាប់រយដងទៀតក៏នៅតែអត់បានការដដែល?
៥- នៅកម្ពុជាមានលំហរនយោបាយទូលំទូលាយ = ប្រជាពលរដ្ឋខ្មែរគ្រប់រូបសុទ្ធតែមានសិទ្ធិដើរតាមគណបក្សដែលខ្លួនទុកចិត្ត មិនមានការបង្ខិតបង្ខំឬរារាំងពីខាងណាទេ។
៦- ដោយសារលំហរនយោបាយទូលំទូលាយនេះហើយ = ទើបនៅកម្ពុជាមានគណបក្សនយោបាយជាង៤០គណបក្សត្រូវបានបង្កើតឡើង?
៧- គណបក្សនយោបាយច្រើននៅកម្ពុជា = ជាជម្រើសនយោបាយរបស់ប្រជាពលរដ្ឋ ?
៨- ជម្រើសនយោបាយរបស់ពលរដ្ឋខ្មែរទូលំទូលាយ = ពីព្រោះមានគណបក្សច្រើនសម្រាប់ពលរដ្ឋជ្រើសរើសតាមឆន្ទៈរបស់ខ្លួន ។
៩- ក្នុងការដឹកនាំប្រទេស បើអ្វីៗចេញពីអត្តនោម័តរបស់មនុស្សម្នាក់ គឺជារបបផ្តាច់ការ = តែបើអ្វីៗចេញពីមតិសមូហភាពនៃថ្នាក់ដឹកនាំគឺជារបបប្រជាធិបតេយ្យ។
១០- នៅក្នុងយុគសម័យបច្ចុប្បន្ននេះអ្វីប្រែប្រួលអស់ហើយ = អាខុសទៅជាត្រូវ អាត្រូវក្លាយជាខុស ប្រជាធិបតេយ្យទៅជាផ្តាច់ការ ឯផ្តាច់ការទៅជាត្រូវដោយសារខ្លាំង? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print