ភ្នំពេញ៖ រថយន្តធុនធំមួយគ្រឿងបេីកខ្វះការប្រុងប្រយ័ត្នជ្រុលបុករថយន្តព្រូសពីក្រោយរុញទៅបុករថយន្តធុនត្រាបណ្តាលឲ្យរងការខូចខាត។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំនុចស្តុបជម្ពូវ័ន ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តទាំង៣គ្រឿងទី១ ម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB 3629 ទី២ ម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BQ 5010 និងមួយគ្រឿងទៀតប្រភេទរថយន្តធុនធំ រថយន្តទាំងបីគ្រឿងធ្វេីដំណេីរស្របទិសគ្នា។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តទាំង៣គ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរថយន្តធុនធំទៅបុករថយន្តព្រូសពីក្រោយហេីយរថយន្តព្រូសក៏ជ្រុលទៅបុករថយន្តធុនត្រាពីក្រោយទៀតបណ្តាលឲ្យរងការខូចខាតទាំងសងខាងតែមិនមានមនុស្សរងរបួសនោះទេ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុបាញ់ថ្នាំសម្គាល់និងឲ្យរថយន្តអែបខាងដេីម្បីសម្រួលគ្នាសិន៕ដោយ៖សុខាសែនជ័យ