រថយន្តបីគ្រឿងបុកតកន្ទុយគ្នាបណ្តាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តធុនធំមួយគ្រឿងបេីកខ្វះការប្រុងប្រយ័ត្នជ្រុលបុករថយន្តព្រូសពីក្រោយរុញទៅបុករថយន្តធុនត្រាបណ្តាលឲ្យរងការខូចខាត។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ២០២៥​ នៅតាមបណ្តោយផ្លូវជាតិលេខ៤​ ចំនុចស្តុបជម្ពូវ័ន​ ភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

រថយន្តទាំង៣គ្រឿងទី១​ ម៉ាកធុនត្រា​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BB 3629 ទី២​ ម៉ាកព្រូស​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BQ 5010​ និងមួយគ្រឿងទៀតប្រភេទរថយន្តធុនធំ​  រថយន្តទាំងបីគ្រឿងធ្វេីដំណេីរស្របទិសគ្នា។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តទាំង៣គ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរថយន្តធុនធំទៅបុករថយន្តព្រូសពីក្រោយហេីយរថយន្តព្រូសក៏ជ្រុលទៅបុករថយន្តធុនត្រាពីក្រោយទៀតបណ្តាលឲ្យរងការខូចខាតទាំងសងខាងតែមិនមានមនុស្សរងរបួសនោះទេ។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុបាញ់ថ្នាំសម្គាល់និងឲ្យរថយន្តអែបខាងដេីម្បីសម្រួលគ្នាសិន៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print