ភ្នំពេញ ៖ ទីស្តីការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកវរសេនីយ៍ឯក វឿង ក្វាងបាក់ (Vuong Quang Bac) ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម ក្នុងឱកាសដែលក្រសួងនគរបាលវៀតណាមតែងតាំងលោកជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ជំនួសលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង (Le Van Phuong) ដែលបានចប់អាណត្តិ ។ នេះបើយោងតាមប្រភពពី អគ្គនាយកដ្ឋានបច្ចេកវិទ្យា ឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ ៕
ដោយ ៖ សិលា
...