ជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីឆក់ទូរស័ព្ទដៃ ត្រូវបាននគរបាលជំនាញស្រាវជ្រាវចាប់ឃាត់ខ្លួន និងបង្ហាញមុខមុនបញ្ជូនទៅតុលាការ​​

ចែករំលែក៖

    ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីឆក់ទូរសព្ទ័ដៃ ត្រូវបាននគរបាលជំនាញធ្វេីការបង្ហាញមុខជាសាធារណៈនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ មុនបញ្ជូនទៅតុលាការ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ បន្ទាប់ពីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៣នាក់ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៥ និង៤០ នាទី នៅចំណុចផ្ទះសំណាក់ស្លឹកមាស ផ្លូវលេខ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    ជាមួយគ្នានោះ សមត្ថកិច្ចជំនាញបានចាប់យកវត្ថុតាង និងទូរសព្ទ័ដៃរបស់ជនរងគ្រោះ ពាក់ព័ន្ធបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា  (ឆក់យកទូរសព្ទ័ដៃម៉ាកអាយហ្វូន១៥ផ្លឹស ពណ៌ខ្មៅ ស៊ីមកាតលេខ០៦៩ ៣៨៩ ២៣៦) ហេតុការណ៍នេះប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៥១ ផ្លូវលេខ១២៣ ភូមិ៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

    ជនសង្ស័យ០៣នាក់ដែលឃាត់ខ្លួនរួមមាន ៖ ទី១ឈ្មោះ ផេង សុក្រវិរៈ ភេទ ប្រុស ឆ្នាំកំណើត២០០៣ ជនជាតិ ខ្មែរ ។ ទី២ ឈ្មោះ ទី សត្រារដ្ឋា ហៅ តួ  ភេទ ប្រុស ឆ្នាំ២០០៧ ជនជាតិខ្មែរ ។ និងទី៣ ឈ្មោះ ពេជ្រ ម៉ានី ហៅ សាយ  ភេទប្រុស ឆ្នាំ២០០៧ ជនជាតិ ខ្មែរ ។ 

    ចំណែកវត្ថុតាងចាប់យករួមមាន ៖

-ទូរសព្ទ័ដៃម៉ាកអាយហ្វូន១៥ផ្លឹស ពណ៌ខ្មៅ គ្មានស៊ីមកាត របស់ជនរងគ្រោះចំនួន០១ គ្រឿង

-សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន 

-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ១KK-៣២០៣ ចំនួន ០១ គ្រឿង 

-ម៉ូតូម៉ាកហុងដាធូដេ ពណ៌ស មិនចាំសេរី ពាក់ផ្លាកលេខភ្នំពេញ១DB-៥០៨៥ ចំនួន០១ គ្រឿង 

    បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print