លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបនិងលោកស្រី មានសទ្ធា ជ្រះថ្លាចូលបច្ច័យ កសាងឧបដ្ឋានសាលា (សាលាឆាន់) វត្តបទុមរតន ដីដុះ ក្រុងកំពង់ចាម «ចំនួន១០លានរៀល»

ចែករំលែក៖

ខេត្តកំពង់ចាម ៖ អាត្មាភាព យើងខ្ញុំទាំងអស់គ្នា ក្នុងនាមព្រះចៅអធិការ គណ:សង្ឃវត្តអាចារ្យគណ:កម្មការរួមទាំងពុទ្ធបរិស័ទចំណុះជើង វត្តបទុមរតនដីដុះភូមិទី២សង្កាត់វាលវង់ក្រុងកំពង់ចាមសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្តសៀមរាបនិងលោកជំទាវព្រមទាំង

បុត្រា បុត្រី ដែលមានសទ្ធា ជ្រះថ្លាចូលបច្ច័យ កសាងឧបដ្ឋានសាលា (សាលាឆាន់) វត្តបទុមរតន ដីដុះ ក្រុងកំពង់ចាម ចំនួន ១០,០០០,០០០៛ (ដប់លានរៀល)។

ដោយអំណាចមហាកុសលនេះ សូមឧទ្ទិសជូនបុព្វការី ជនរបស់ ឯកឧត្តម លោកជំទាវ មានមាតាបិតាញាតិកាទាំងឡាយ ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមលោកមក អនុមោទនា  ទទួលបុណ្យ ហើយសូម

បានទៅប្រតិស្ថានក្នុងសុគតិភពកុំបីខានឡើយ។

មួយវិញទៀតអាត្មាភាពយើងខ្ញុំទាំងគ្នាសូមគោរពជូនពរ ឯកឧត្តម លោកជំទាវ និងបុត្រាបុត្រីជួបតែសេចក្តីសុខ សេចក្តីចម្រើន មានសុខភាពល្អ បវររុងរឿង កម្លាំងមាំ

មួន ដើម្បីបំរើប្រទេសជាតិនិងសាសនា របស់យើងនិងគោរពជូនពរឯកឧត្តមនិងលោកជំទាវ ព្រមទាំង បុត្រា បុត្រីឱ្យជួបតែពុទ្ធពរទាំងឡាយបួនប្រការគឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print