ភ្នំពេញ ៖ តើវាសនា VOA (វិទ្យុសម្លេងអាមេរិកាំង) និង (Radio Free Europe = វិទ្យុអឺរ៉ុបសេរី) នឹងទៅជាយ៉ាងណា?
ថ្មីៗនេះរដ្ឋមន្រ្តីប្រសិទ្ធិភាពថ្មីរបស់រដ្ឋការលោក Donald Trump គឺមហាសេដ្ឋី Elon Musk បានបង្ហោះសារឆ្លើយតបជាមួយនឹងលោក Richard Grenell បេសកជនពិសេសរបស់អាម៉េរិកនៅលើបណ្តាញសង្គម X របស់លោកថា៖ Yes, Shut them down. និងបន្ថែមប៉ុន្មានឃ្លាថា៖ អឺរ៉ុបនឹងមានសេរីភាពចាប់ពីពេលនេះទៅ! (ដោយមិនរាប់បញ្ចូលការិយាធិបតេយ្យដែលរារាំងទៀតទេ) គ្មានមនុស្សស្តាប់ពួកគេទៀតទេ ហួសសម័យហើយ! និងថាប្រព័ន្ធផ្សព្វផ្សាយទាំងពីរនេះជាអ្នកទទួលមូលនិធិពីអ្នកបង់ពន្ធអាម៉េរិក ប៉ុន្ដែបម្រើផលប្រយោជន៍ឲ្យក្រុមសកម្មជនឆ្វេងនិយមទៅវិញ គឺទឹកប្រាក់១ប៊ីលានដុល្លាអាម៉េរិក/មួយឆ្នាំៗឯណោះ។ នេះបើយោងតាមប្រភព ពីបណ្តាញសង្គម X លោក Elon Musk ។ និយាយរួមការផ្សាយបម្រើឱ្យផលប្រយោជន៍ពួកឧទ្ទាមក្រៅស្រុក ជាទណ្ឌិតក្បត់ជាតិ បក្ខពួករបស់គេ បង្កើតតែព័ត៌មានក្លែងក្លាយ ឱ្យប្រជាពលរដ្ឋយល់ច្រឡំតែប៉ុណ្ណោះ ៕
ដោយ ៖ សិលា