ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានលោក និងលោកស្រី ជាឯកអគ្គរាជទូត តែងតាំង ថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា ចំនួន៤រូប មានមហាកិត្តិយបានចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិន្ទ

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានលោក និងលោកស្រី ជាឯកអគ្គរាជទូត តែងតាំង ថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា ចំនួន៤រូប មានមហាកិត្តិយបានចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង វេលាម៉ោង១០ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីក្រាបថ្វាយបង្គំ លាព្រះមហាក្សត្រ មុននឹងចេញទៅបំពេញបេសកកម្មការទូតរបស់លោក លោកស្រី ជាឯកអគ្គរាជទូតដែលនឹងប្រព្រឹត្តទៅក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា ៖ លោក ជា ច័ន្ទបរិបូរណ៌ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី និងប្រទេសមួយចំនួនទៀតនៅតំបន់អឺរ៉ុប ។ លោក ជ័យ រដ្ឋា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសប្រ៊ុយណេដារូស្សាឡាម ។

លោកស្រី គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសបែលហ្ស៊ិក អូទ្រីស ហូឡង់ លុចសំបួរ ។

និង លោក ស៊ិន សារៀម ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន ៕

ដោយ ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print