ខេត្តកំពង់ចាម ៖ អាត្មាភាព យើងខ្ញុំទាំងអស់គ្នា ក្នុងនាមព្រះចៅអធិការ គណ:សង្ឃវត្តអាចារ្យគណ:កម្មការរួមទាំងពុទ្ធបរិស័ទចំណុះជើង វត្តបទុមរតនដីដុះភូមិទី២សង្កាត់វាលវង់ក្រុងកំពង់ចាមសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្តសៀមរាបនិងលោកជំទាវព្រមទាំង
បុត្រា បុត្រី ដែលមានសទ្ធា ជ្រះថ្លាចូលបច្ច័យ កសាងឧបដ្ឋានសាលា (សាលាឆាន់) វត្តបទុមរតន ដីដុះ ក្រុងកំពង់ចាម ចំនួន ១០,០០០,០០០៛ (ដប់លានរៀល)។
ដោយអំណាចមហាកុសលនេះ សូមឧទ្ទិសជូនបុព្វការី ជនរបស់ ឯកឧត្តម លោកជំទាវ មានមាតាបិតាញាតិកាទាំងឡាយ ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមលោកមក អនុមោទនា ទទួលបុណ្យ ហើយសូម
បានទៅប្រតិស្ថានក្នុងសុគតិភពកុំបីខានឡើយ។
មួយវិញទៀតអាត្មាភាពយើងខ្ញុំទាំងគ្នាសូមគោរពជូនពរ ឯកឧត្តម លោកជំទាវ និងបុត្រាបុត្រីជួបតែសេចក្តីសុខ សេចក្តីចម្រើន មានសុខភាពល្អ បវររុងរឿង កម្លាំងមាំ
មួន ដើម្បីបំរើប្រទេសជាតិនិងសាសនា របស់យើងនិងគោរពជូនពរឯកឧត្តមនិងលោកជំទាវ ព្រមទាំង បុត្រា បុត្រីឱ្យជួបតែពុទ្ធពរទាំងឡាយបួនប្រការគឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា