លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- កម្ពុជាបើកទូលាយសម្រាប់វិនិយោគពីគ្រប់ប្រទេស = បើប្រទេសណាមកវិនិយោគ កម្ពុជានឹងស្វាគមន៍?
២- បើប្រទេសណាមិនមក កម្ពុជាគ្មានសិទ្ធិចាប់បង្ខំគេទេ = មិនមកវិនិយោគ គឺជាសិទ្ធិរបស់គេ។
៣- ដើម្បីទាក់ទាញនិងលើកទឹកចិត្តឲ្យវិនិយោគបរទេសចូលមករកស៊ីនៅកម្ពុជា = រាជរដ្ឋាភិបាលកម្ពុជាខិតខំធ្វើច្បាប់ដើម្បីទាក់ទាញវិនិយោគនិងលើកទឹកចិត្តដល់វិនិយោគិនដូចជាការលើកលែងពន្ធនាំចូលវត្ថុធាតុដើម ។ល។
៤- វិធានការណ៍ផ្អាកឬបិទជាស្ថាពរក្លឹបកំសាន្ត = គឺជាវិធានការណ៍សមស្រប។ បើរដ្ឋខិតខំបំបាត់តែក្លឹបកំសាន្តមិនជួយផងធ្វើម៉េចបាត់បាន?
៥- ករណី សេង សារី ប្រៀបដូចយកប៌ីចេង អំបឹល ម្រេចទៅដាក់លើម្ហូបផ្អូមទៅហើយ = មិនអាចកែកុនបានទេ?
៦- ករណី សេង សារី ប្រៀបដូចយកឱសថទិព្វទៅដាក់លើសាកសពដែលគេកប់ទៅហើយនោះទេ = មិនអាចស្តារបានទេ?
៧- ការសាកសួរដើម្បីយកព័ត៌មាន = គឺជារឿងធម្មតាធ្វើម៉េចឲ្យតែបានចេញព័ត៌មានសម្ងាត់ណាមួយ?
៨- ទោះអាវិទ្យុមនសិការខិតខំបកស្រាយយ៉ាងណា = ក៏មិនអាចស្តារកេរ្ត៍ឈ្មោះ សេង សារី បានដែរ?
៩- នៅពេលនេះ សេង សារី បានក្លាយទៅជាសាកសពទៅហើយ = លែងជាបញ្ញវ័ន្តម្នាក់ល្បីឈ្មោះហើយ?
១០- មន្ត្រីរាជការបានបើកប្រាក់បៀវត្សរ៍មុនថ្ងៃកំណត់ = តែក្រុមឧទ្ទាមក្រៅច្បាប់ថាអត់មានប្រាក់បើក? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print