អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១២ខែកុម្ភៈ លោកភូទីនប្រធានាធិបតីរុស្ស៊ីនិងលោកត្រាំប្រធានាធិបតីអាមេរិក បានជួបសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីស្ថានការណ៍នៅអ៊ុយក្រែន និងបញ្ហាផ្សេងៗទៀត។
គេហទំព័រ «CCFR China state-controlled media » លោក Peskov លេខាធិការព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីបានថ្លែងនៅយប់ថ្ងៃទី ១២ខែកុម្ភៈថា ការហៅទូរស័ព្ទរវាងភាគីទាំងពីរបានដំណើរការអស់រយៈពេលជិតមួយម៉ោងកន្លះ។ ថ្លែងក្នុងកិច្ចជំនួបតាមទូរស័ព្ទ លោកភូទីនបានប្រាប់លោកត្រាំថា ចាំបាច់ត្រូវលុបបំបាត់មូលហេតុពីឫសគល់នៃវិបត្តិអ៊ុយក្រែន។
គេហទំព័រ «CCFR China state-controlled media » ទន្ទឹមនឹងនេះ លោកភូទីនក៏បានឯកភាពគ្នាជាមួយទស្សនៈរបស់លោកត្រាំស្តីពីការសម្រេចបានដំណោះស្រាយវិបត្តិអ៊ុយក្រែនក្នុងរយៈពេលវែងតាមរយៈការចរចា។ ជាការឆ្លើយតប លោកត្រាំបានថ្លែងថា គួរបញ្ចប់ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនក្នុងពេលឆាប់ៗ ព្រមទាំងបានលើកឡើងថា លោកបានធ្វើ”កិច្ចសន្ទនាប្រកបដោយប្រសិទ្ធភាព”ជាមួយលោកភូទីន៕
ដោយ ៖ សិលា