លោកអភិសន្តិបណ្ឌិត ស សុខា ៖ «យន្តការច្រកចេញចូលតែមួយ»ត្រូវតែធ្វើឡើងប្រកបដោយតម្លាភាព គណនេយ្យភាព !

ចែករំលែក៖

ភ្នំពេញ ៖ «យន្តការច្រកចេញចូលតែមួយ»ត្រូវតែធ្វើឡើងប្រកបដោយតម្លាភាព គណនេយ្យភាពនិងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋពេញចិត្ត តាមរយៈការរិះរកវិធីសាស្ត្រថ្មីៗ ល្អៗ ងាយៗ ដើម្បីឱ្យការបម្រើសេវាកាន់តែមានគុណភាព។

នេះជាប្រសាសន៍របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាឱកាសអញ្ជើញជាអធិបតីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នៅថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០២៥។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តថា ៖ «ការអភិវឌ្ឍឌីជីថល»ពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាព និងមន្ត្រី ដើម្បីសម្របខ្លួនឱ្យទាន់ការវិវត្តន៍នៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រាប់គាំទ្រលើការងារប្រចាំថ្ងៃ និងធ្វើយ៉ាងណា ឱ្យបច្ចេកវិទ្យាឌីជីថល ចូលរួមជួយដល់កិច្ចការងារបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានកាន់តែប្រសើរជាងមុន និងប្រកបដោយសុវត្ថិភាព៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print