ពិតជាចង់គយគន់ ! ប្រាសាទបន្ទាយឆ្មារ រដូវកាលបៃតង!

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ តើបងប្អូនយើង ធ្លាប់បានមកទស្សនាក្បាច់ចម្លាក់រចនាដ៏អស្ចារ្យ នៅប្រាសាទ បន្ទាយឆ្មារ ឬនៅ?

គ្រប់ជញ្ជាំងរោងទង គឺគ្មានផ្ទាំងថ្មមួយដុំណាដែលគ្មានចម្លាក់នោះទេ!
នៅតាម ជញ្ជាំង រោងទង របស់ ប្រាសាទបន្ទាយឆ្មារ មាន ចម្លាក់ បង្ហាញ ពី ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ , ពិធី សាសនា , រាជកិច្ច , ជីវភាព ប្រចាំថ្ងៃ , ពណ៌នាពីចម្បាំងនៃកងទ័ពដំរី ទ័ពជើងទឹក (ទូក) ។ល។ ជាពិសេសចម្លាក់សំខាន់ជាងគេគឺ ចម្លាក់អវលោកិតេស្វរៈ ព្រះហស្ថ៣២ជាពោធិសត្វ នៃព្រះពុទ្ធសាសនាមហាយាន ។

ប្រាសាទ បន្ទាយឆ្មារ សាងសង់ ដោយ ព្រះបាទ ជ័យវរ្ម័នទី៧ នៅ សតវត្ស ទី ១២ ដល់ ដើម សតវត្ស ទី ១៣ នៃ គ្រិស្តសករាជ ដើម្បី ឧទ្ទិស ដល់ ព្រះរាជបុត្រ របស់ ព្រះអង្គ ព្រះនាម រាជ កុមារ និង មេទ័ព ទាំង ៤។

ប្រាសាទ មួយ នេះ មាន ផ្ទៃដី ពី លិច ទៅ កើត បណ្ដោយ ៧៧០ ម៉ែត្រ និង ទទឹង ៦៩០ ម៉ែត្រ។ ចំណែក តួ ប្រាសាទ ទទឹង ១៩០ ម៉ែត្រ និង បណ្ដោយ ២៥០ ម៉ែត្រ និង មាន កម្ពស់ ចន្លោះ ពី ៩ ទៅ ១០ ម៉ែត្រ ព្រម ទាំង មាន កសិណ ទឹក ព័ទ្ធ ជុំវិញ ប្រាសាទ ដែល មាន ទទឹង ៦៣ ម៉ែត្រ។ ប្រាសាទ បន្ទាយឆ្មារ មាន ទីតាំង ស្ថិត នៅ ឃុំ បន្ទាយឆ្មារ ស្រុក ថ្មពួក ខេត្ត បន្ទាយមានជ័យ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print