ភ្នំពេញ៖ យោងតាមរយៈការបង្ហាញពីតួលេខព្យាបាលជំងឺរបស់មន្ទីរពេទ្យគន្ធបុប្ផា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា៖ ក្នុងខែមករា ឆ្នាំ២០២៥នេះ បានពិនិត្យ និងព្យាបាលជំងឺដល់កុមារប្រមាណជាង ១០ម៉ឺននាក់។
របាយការណ៍ដដែលបន្តថា ក្នុងនោះមានកុមារចំនួន ៨៨ ៦៤៨ នាក់ បានមកទទួលការពិនិត្យ និងព្យាបាលក្នុងផ្នែកជំងឺក្រៅ និងកុមារមានជំងឺធ្ងន់ៗចំនួន ១៥ ៤៦៥ នាក់ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្នុងនោះ មានចំនួន ២៨២ នាក់ មានជំងឺគ្រុនឈាន និង ២ ៦៦២ ត្រូវបានទទួលការវះកាត់។ ដោយឡែក ស្រ្តីមានផ្ទៃពោះចំនួន ៨ ៥៦៦ នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងមកសម្រាលកូនចំនួន ១ ៧១៦ នាក់ ផងដែរ។
សូមបបញ្ជាក់ថា រាល់ការពិនិត្យ និងព្យាបាលទារក កុមារ ស្រ្តីមានផ្ទៃពោះទាំងនេះ គឺធ្វើឡើងដោយមិនគិតថ្លៃ មិនរើសអើង គុណភាព និងប្រកបដោយវិជ្ជាជីវៈ។
ដូច្នេះបងប្អូនប្រជាពលរដ្ឋសូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay៕ដោយ៖តារា