មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ និងព្យាបាលជំងឺដល់កុមារប្រមាណជាង ១០ម៉ឺននាក់ ក្នុងរយៈពេល១ខែ ឆ្នាំ២០២៥នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមរយៈការបង្ហាញពីតួលេខព្យាបាលជំងឺរបស់មន្ទីរពេទ្យគន្ធបុប្ផា នៅព្រឹកថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ថា៖​ ក្នុងខែមករា ឆ្នាំ២០២៥នេះ​ បានពិនិត្យ និងព្យាបាលជំងឺដល់កុមារប្រមាណជាង ១០ម៉ឺននាក់។

របាយការណ៍​ដដែល​បន្តថា​ ក្នុងនោះមានកុមារចំនួន ៨៨ ៦៤៨ នាក់ បានមកទទួលការពិនិត្យ និងព្យាបាលក្នុងផ្នែកជំងឺក្រៅ និងកុមារមានជំងឺធ្ងន់ៗចំនួន ១៥ ៤៦៥ នាក់ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្នុងនោះ មានចំនួន ២៨២ នាក់ មានជំងឺគ្រុនឈាន និង ២ ៦៦២ ត្រូវបានទទួលការវះកាត់។ ដោយឡែក ស្រ្តីមានផ្ទៃពោះចំនួន ៨ ៥៦៦ នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងមកសម្រាលកូនចំនួន ១ ៧១៦ នាក់ ផងដែរ។

សូមបបញ្ជាក់ថា រាល់ការពិនិត្យ និងព្យាបាលទារក កុមារ ស្រ្តីមានផ្ទៃពោះទាំងនេះ គឺធ្វើឡើងដោយមិនគិតថ្លៃ មិនរើសអើង គុណភាព និងប្រកបដោយវិជ្ជាជីវៈ។

...

ដូច្នេះ​បងប្អូនប្រជាពលរដ្ឋសូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print