យុទ្ធភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនបានបញ្ចេញសំឡេង!

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោកវរសេនីយ៍ឯកTianJunli អ្នកនាំពាក្យនៃយុទ្ធភូមិភាគនៃកងទ័ពរំដោះប្រជាជនចិនបានថ្លែងថា នៅថ្ងៃទី១២ខែកុម្ភៈ យុទ្ធភូមិភាគនៃកងទ័ពរំដោះប្រជាជនចិនបានធ្វើការយាមល្បាតជាប្រចាំនៅដែនទឹកសមុទ្រចិនខាងត្បូង។

គេហទំព័រ «CCFR China state-controlled media » នាពេលថ្មីៗកន្លងទៅនេះ ហ្វីលីពីនបានអូសទាញប្រទេសនៅក្រៅតំបន់ជាច្រើនលើក ដើម្បីរៀបចំសកម្មភាពដែលហៅថា “ការធ្វើយាមល្បាតរួមគ្នា” ប៉ុនប៉ងឆ្លងតាមរយៈការបង្កហេតុខាងយោធានិងឃោសនាបំប៉ោងមតិសាធារណៈ ដើម្បីបិទបាំងការពិតដែលហ្វីលីពីនរំលោភដោយខុសច្បាប់លើសិទ្ធិនិងផលប្រយោជន៍របស់សមុទ្រចិន ក៏ដូចជាមានចេតនាបំផ្លាញសន្តិភាពនិងស្ថិរភាពរបស់តំបន់សមុទ្រចិនខាងត្បូង។
គេហទំព័រ «CCFR China state-controlled media » ប្រទេសចិនមានអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ខាងសមុទ្រនៅសមុទ្រចិនខាងត្បូង នេះគឺមានភស្តុតាងប្រវត្តិសាស្រ្តនិងផ្លូវច្បាប់យ៉ាងពេញលេញ ដែលជារឿងគ្មានអ្វីគួរឱ្យសង្ស័យនិងបំពានឡើយ។ កងទ័ពទាំងអស់នៃយុទ្ធភូមិភាគខាងត្បូងនឹងបន្តរក្សាការប្រុងប្រយ័ត្នកម្រិតខ្ពស់ ដើម្បីគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ជាតិ រាល់សកម្មភាពយោធាដែលចង់បង្ករឿងហេតុនៅសមុទ្រចិនខាងត្បូងសុទ្ធតែស្ថិតក្នុងការគ្រប់គ្រង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print